ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២០

211
ចែករម្លែក

​ឆ្នាំជូត​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ​លោកអ្នក​ត្រូវ​ប្រយ័ត្ន ប្រយែង និង​មានចិត្ត​ត្រជាក់​ទើប​គ្មាន​បញ្ហា​ចោទឡើង​នាពេល​ក្រោយ​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​រយះពេល​នេះ​មុននឹង​ចង់​ដាក់ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឲ្យ​បានច្បាស់លាស់​សិន​មុន​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អៗ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​លោកអ្នក​ចង់​ចូល​និយាយ​ដល់​ចាស់ទុំ​ទុក ឬ​ផ្សំផ្គុំ​គ្រួសារជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំឆ្លូវ​
រាសី​ខ្ពស់ត្រដែត​។ នាពេលនេះ​បើទោះបី​មាន​ប្រាក់ចំណូល​ច្រើន​ក៏ដោយ​លោកអ្នក​មិនត្រូវ ចំណាយ​ហួសប្រមាណ​ពេក​បើ​ពុំនោះ​អាច​ត្រូវ​រែកពន់​ផល​លំបាក​នៅពេល​ក្រោយ​វិញ​ជាក់​ពុំខាន​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជូ​ញ​ដូរ​បើ​លោកអ្នក​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​ផ្លូវអាកាស​ឬ​ផ្លូវគោក​ក្តី​តែង​អាច​រក​ផល​កម្រៃ​ចូល​ផ្ទះ​វិញ​គ្រាន់បើ​តែ​យ៉ាងណា​ឲ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ផងដែរ​ព្រោះ​ភាព​ស៊យ​នៅ​បង្ក​អុកឡុក​យាយី​នៅឡើយ​ទេ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​ជានិច្ច​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ល្អ​៕

​ឆ្នាំខាល​
រាសី​ល្អជា​មធ្យម​។​នាពេលនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​សម្រាប់​ថ្ងៃនេះ​វិញ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មាន​អតិថិជន​ជំពាក់​ប្រាក់កាស​ហើយ​ចង់​ទារ​ក៏​ច្រើន​សម្រេច​ដូច​ក្តី​បំណង​ផងដែរ​។

​រីឯ​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ភាព​ចង់​ចាញ់ឈ្នះ​គ្នា​កំពុង​លុកលុយ​និង​បិទបាំង​មុខ​៕

​ឆ្នាំថោះ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​បើ​បណ្តែតបណ្តោយ​អាច​ត្រូវ​អូសបន្លាយ​ដល់​ខែក្រោយ​ដែល​នាំ​ជួប​នូវ​ផល​លំបាក​ចំពោះមុខ​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជូ​ញ​ដូរ​បើ​លោក​អ្នកមាន​បើក​រប​រយះពេល​ខ្លីៗ​តែង​អាច​រក​ផល​កម្រៃ​គ្រាន់បើ​ផងដែរ​ហើយ​បើ​រកស៊ី​ធំដុំ​ពុំ​សូវ​កាក់កប​ប៉ុន្មាន​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ចាប់កំហុស​និង​ប្រឆាំង​គ្នាច្រើន​ហើយ​បើ​លោកអ្នក​មិន​កាត់បន្ថយ​ភាព​ជម្លោះ​វិវាទ​ទេ​ប្រយ័ត្ន​ឈានដល់​ផ្សះផ្សា​គ្នា​លែងកើត​៕

​ឆ្នាំរោង​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​រឿង​ការងារ​ឬ​បញ្ហា​ធ្វើ​ជំនួញ​អ្វីមួយ​ឃើញថា​តែង​ផ្តល់​ជា​ផល​ហុច​មកវិញ​នាពេល​ក្រោយ​ផង​។​ការប្រកប​ការងារ​ក្នុងថ្ងៃនេះ​ដែរ​ឃើញថា​ទោះ​មានការ​លំបាក​ខ្លះៗ​ចូលមក​លុកលុយ​ក្តី​តែ​ក៏មាន​ភាព​សុខដុម​ហើយ​មានការ​រីកលូតលាស់​ទៅ​មុខជា​សន្សឹមៗ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឲ្យ​បាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​និង​មាន​ភាពស្រស់​ស្រាយ​ប្រពៃ​៕

​ឆ្នាំម្សាញ់​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ទោះ​ប្រកបការងារ​តូចធំ​កិច្ចការ​ចូលមក បើ​លោកអ្នក​ស្រ​វ៉ា ស្រ​ទេញ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​។​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ល្អ​ហើយ​បើ​មាន​គម្រោងការ​អ្វីមួយ​គួរ​រួសរាន់​ធ្វើ​ព្រោះ​ត្រូវ​ចងចាំ​ថា​ធ្វើ​ច្រើន​បាន​ច្រើន​ធ្វើ​តិច​បាន​តិច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​និង​បើ​មានការ​ផ្លាស់ប្តូរ​ឬ​ទិញ​កន្លែង​លក់​ថ្មី​ក៏​ល្អប្រសើរ​ដូចគ្នា​។

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ត្រជាក់ត្រជុំ​ប្រពៃ​ណាស់​៕

​ឆ្នាំមមី​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ ទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ចូរ​ចេះ​ប្រុងប្រយ័ត្ន​ក្រែង​ត្រូវ​ធ្លាក់ចាញ់​ក្នុង​ឧបាយកល​របស់​អ្នកដទៃ​កើតមាន​បញ្ហាលំបាក​ធ្ងន់ធ្ងរ​ត្រូវ​ចាំ​ដោះ ស្រាយ​នៅ​គ្រា​ខាងមុខ​។​ចំពោះ​រាល់​ការងារ​រកស៊ី​ជួញដូរ​គឺ​លោកអ្នក​អាចធ្វើ​ត្រឹម​សន្សឹមៗ​បាន​ហើយ​បើ​ពុំនោះ​អាច​ជួប​បញ្ហា​ត្រូវការ​ខាតដើម​ឬ​មិន​ដូច​គាប់​បំណង​ប៉ុន្មាន​នោះឡើយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​រោគ​ជំងឺ​តាម​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តី​ស្ហេ​ហា​ប្រុស​ស្រី​ត្រូវ​ចេះ​ពូន​ជ្រោយ​សម្ព័ន្ធ​ស្នេហ៍​ឲ្យ​បានល្អ​បើ​ពុំនោះ​នឹង​កើតបញ្ហា​រកាំរកូស​កើតឡើង​ទៀត​ជាក់​ជាពុំខាន​៕

​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តោង​តែ​មើលមុខ​ក្រោយ ហើយ​ត្រូវ​សន្សឹមៗ​ទើបគ្មាន​បញ្ហា​អាក្រក់​ណាមួយ​នា​ថ្ងៃ​ខាងមុខ​។​ក្នុងពេល​នេះដែរ​ទ្រព្យ​សំណាង​ទុក​នៅ​ខ្លួន​មិនសូវ​ជាប់​ដែរ​ទោះ​រកបាន​ដោយ​កម្រ​ឬ​ធូរ​ក្តី​ច្រើនតែ​បោល​ចេញ​អស់ៗ​វិញ​មិន​សេសសល់​អ្វី​ឲ្យ​កក់ក្តៅ​ឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ប្រាក់ចំណូល​គឺមាន​ការហូរចូល​ដោយ​តានតឹង​ឯ​ការចំណាយ​វិញ​មាន​គ្រប់​សា​ពើរ​ធ្វើ​ឲ្យ​ជួប​បញ្ហា​តានតឹង​ច្រើន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនត្រូវ​ប្រព្រឹត្តិ​ស្នេហា​ផ្តេ​ផ្តាស​ឡើយ ដើម្បី​ចៀស វាង​នូវការ​ផុងជើង​ទៅក្នុង​ភក់​ហើយ​រក​ដកខ្លួន​ពុំរួច​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ​បណ្តាក់ទុន​ចរចា​ឬ​ធ្វើ​កិច្ច សន្យា​អ្វីមួយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផ្តល់​ផល​ល្អ​ចំពោះ​ការចរចា​ការបណ្តាក់ទុន​ឬ​ការចង់​បញ្ចេញ​ប្រាក់កាស​ក្នុងការ​ធ្វើ​អ្វីមួយ​ព្រោះ​មិន​ត្រឹម​សម​ដូច​ប្រកប​ទេ​តែ​នៅ​ឆាប់​រីកដុះដាល​ឈាន​ទៅមុខ​ទៀតផង​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​គួរសម​និង​ពេលនេះ​កំពុងផ្តល់​ផល​ល្អ​បំផុត​សម្រាប់​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​៕

​ឆ្នាំរកា​
រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដួងផ្កាយ​រាសី​របស់លោក​អ្នក​រះ​ខ្ពស់ត្រដែត​ដូច្នេះ​ផ្តល់​ផល​ល្អសម្រាប់​ការសម្រេចចិត្ត​អ្វីមួយ​ដូចជា​ទិញ​ផ្ទះ​លេង​ហ៊ុនចរចា ទំនាក់ទំនង​ការងារ​អ្វីមួយ​ឬ​សូម្បី តែ​ផ្លាស់ប្តូរ​ការងារ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទីជិត​ឆ្ងាយ​មាន​ភាព​កាក់កប​ល្អ​ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​ផ្តល់​ផ្លែផ្កា​ប្រពៃ​ណាស់ដែរ​។​ចំណែក​ការប្រកប​ការងារ​អ្វីមួយ​លោកអ្នក​គួរ​រួសរាន់​បំពេញ​ព្រោះ​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​ធ្វើ​តិច​បាន​ផល​តិច​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ជានិច្ច​៕

​ឆ្នាំច​
រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ប្រយ័ត្ន​សម្តី​បន្តិច​បើ​ពុំនោះ​នឹង​កើត​បញ្ហា​ជាមួយ​អ្នកដទៃ​ហើយ​មានរឿង​រាវ​ចំពោះ​គ្នា​ទៅ​គ្រា​ខាងមុខ​ពុំ​ចេះ​ចប់​ពុំខាន​។ ទោះបីយ៉ាងណាទ្រព្យ​សំណាង​របស់​លោកអ្នក​ក្នុង​ពេលនេះ​បាន​ឡើង​ខ្ពស់​គួរសម​ធ្វើ​ឲ្យ​ប្រាក់កាស​អាច​ហូរ​ចូល​តក់ៗ​គ្រាន់​បំពេញ​បំ​ប្រទាំង​ប្រទើស​ពង់​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​ងាយ​មាន​បញ្ហា​ភ្លាំងភ្លាត់​ចាញ់បោក​គេ​ណាស់ដែរ​គួរ​មានការ​ប្រយ័ត្នប្រយែង​ទើប​មិន​ជះឥទ្ធិពល​អាក្រក់​ណាមួយ​កើតឡើង​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ការប្រទាំងប្រទើស​ព្រោះតែ​ម្នាក់ៗ​មានចិត្ត​ខ្លាំង​រៀងៗ​ខ្លួន​ហើយ​បើ​ពុំ​ព្យាយាម​កាត់បន្ថយ​ជម្លោះ​វិវាទ​ទេ​បញ្ហា​ចម្រូងចម្រាស​ពិតជា​មិនអាច​ដោះស្រាយ​បានឡើយ​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើទោះបី​ដួង​រាសី​របស់​លោកអ្នក​មិនមាន​អ្វី​ជួប​ជា​ឧបសគ្គ​ច្រើនក្តី​តែ​ចូរ​កុំ​គប្បី​ធ្វើ​អ្វី​បញ្ចេញ​មុខមាត់​ខ្លាំងពេក​ព្រោះថា​កាលណា​ហក់លោត​កាន់ តែខ្លាំង​ការ​អុកគូទ​នោះ​មាន​កាន់តែខ្លាំង​។​ក្រៅពីនេះ​លោកអ្នក​មិនត្រូវ​ខ្វាយខ្វល់​ជាមួយ​អ្នកដទៃ​ច្រើនពេក​ដែរ​ព្រោះថា​មានតែ​នាំ​ទុកដាក់​ខ្លួន​ប៉ុណ្ណោះ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជួប​បាតុភាព​ពី​ការរកចំណូល​បាន​តិច​តែ​ចំណាយ​ទៅវិញ​ច្រើន​ដែល​អាច​បណ្តា​ឲ្យ​មាន​គ្រោះមហន្តរាយ​ដល់​សេដ្ឋកិច្ច​គ្រួសារ​។

​ចំពោះ​សេចក្តីស្នេហា​ពិសេស​បុរស​បើ​មានការ​ចែចង់​ឬ​បង្កើត​ស្នេហា​ថ្មីថ្មោង​តែង​អាច មាន​ផ្លែផ្កា​ខ្លះៗ​ផ្តល់​ជា​ក្តីសង្ឃឹម​ឲ្យ​ដឹងផង​ដែរ​៕