ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០

158
ចែករម្លែក

ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ល្អប្រសើរ​បន្តិច​ក្តី ប៉ុន្តែ​យ៉ាងណា​បើ​ចង់​សម្រេច ចិត្ត​អ្វីមួយ​គប្បី​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បន្តិច​ទើប​ទទួល​ផ្លែផ្កា​នៅពេល​ក្រោយ​វិញ​ដូច​ជាទី​គាប់ចិត្ត​ទៅរួច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន ហើយ​ពិសេស ឱ្យ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ដោយសារ​ការប្រើ​ពាក្យ​ឌឺដង​ឬ​ការបង្ក​បញ្ហា​ចំពោះ​គ្នា​ណាមួយ​ឡើង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ថយក្រោយ​ច្រើនជាង​ការ​ជឿនលឿន​ទៅមុខ ហេតុ នេះ​គប្បីមានការ​ប្រយ័ត្ន​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ឃើញ​អ្វី​មិនល្អ​គប្បី​ចៀស​ចេញ​ឱ្យ​ឆ្ងាយ​ទើប​ប្រសើរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រក​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​រស់​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ពិសេស​ទៅ​ចំ​ទិសអាគ្នេយ៍​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ ឬ​គូស្នេហ៍​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​ការដើរ​ពាសវាល​កាល​នាំ​កើត​រឿងរ៉ាវអាក្រក់​ណាមួយ​កើតឡើង​នាំ​ជួប​ផល​លំបាក​នៅ​គ្រាក្រោយ​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។ ក្នុង​ពេលនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ជោគ​មានជ័យ​ល្អ​ហើយ​បើ​លោក អ្នក​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ព្រោះ​ផ្លែផ្កា​ល្អៗ​កំពុង​ហុច​ឱ្យនៅ​ឡើយ​។​ទាំង​ស្ត្រី​បុរស​ក្នុងពេល​នេះដែរ​លោកអ្នក​ពុំ​សូវ​មានចិត្ត​ក្នុងការ​បំពេញការងារ​ឡើយ ដូច្នេះ​ត្រូវតែ​ប្រមូល​អារម្មណ៍​ខិតខំ​បន្តទៅ ទៀត​ដើម្បី​ចៀសវាង​ការធ្លាក់​ទឹក​ដោយ​មិនដឹង​ខ្លួន​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ ចំណាយ​ច្រើន​អនេក​ធ្វើឱ្យ​ទទួល​អ​ម្រែ​ក​យ៉ាង​ធ្ងន់​ជាង​មុន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ពិបាក​ក្នុងការ​ចុះសម្រុង និងតាម​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ណាមួយ​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​ដែល​រក​នឹកស្មាន​មិន​ដល់​។ ​ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​យាយី​គប្បី​មានការ​ប្រយ័ត្នប្រយែង​។

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ពីព្រោះ​នាំ​កើត​ជម្លោះ​វិវាទ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​មិនទាន់​ល្អ​នៅឡើយ​ទេ ដូចនេះ​បើ ទោះបី​ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មានការ​រកាំចិត្ត​ច្រើន​ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តឹង​ណាស់ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយ ដង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា ដូចនេះ​ត្រូវ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទើប​គ្មាន​បញ្ហា​ចោទឡើង​៕

​ឆ្នាំម្សាញ់​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​បើ​មានការ​សម្រេចចិត្ត​អ្វីមួយ​ហើយមិនបាន​ល្អ​នោះ​តែង​បង្ក​ការប៉ះទង្គិច​ដល់​ខែក្រោយ​ថែមទៀត​ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ក្នុង​រយះ​ពេលនេះ​មុននឹង​ចង់​ចុះ​ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ ឱ្យបាន​ច្បាស់លាស់​សិន​មុន​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អ​។​

រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​ទេ​ម្ល៉ោះហើយ​ទើប​កើត​មាន រឿង​រាវ​រកាំចិត្ត​ចំពោះ​គ្នាច្រើន​ហើយ​ពេលខ្លះ​ត្រូវ​តម្លើង​សរសៃ​ក​ដាក់គ្នា​ទៀតផង​៕

​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ត្រឡប់​មកជា​ល្អប្រសើរ​ឡើងវិញ ដូចនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ​ឬ​ចរចា​បញ្ហា​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​ល្អៗ​តែង ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​បើ​លោក អ្នក​ចង់​បោះទុន​តូចធំ​ឃើញថា​មិន​ទាស់ខុស​អ្វី​ដែរ​ព្រោះ​ផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ទោះបីយ៉ាងណា​ការរស់នៅ​តែងមាន​រឿង​រាវ​និង​ដំណឹង​មិនល្អ​ឈាន​ចូលមក​ច្រើន​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​លាភ​ប្រាក់កាស​ពុំមាន​សម្បូរ​ទេ​ដូច្នេះ​ទាល់តែ​លោកអ្នក​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​គ្រប់គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​គ្រាន់​រស់​ស្រួលខ្លួន ។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នា​មិនតិច​សោះឡើយ​៕

​ឆ្នាំវក​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេពី​ព្រោះថា​ធ្វើ​អ្វី​ងាយ​អូស បន្លាយពេល​និង​ពិសេស​នៅ​បង្ក​ជះឥទ្ធិពល​មិនល្អ​នៅពេល​ក្រោយ​ថែមទៀត​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក ផ្លូវទឹក ឬ​ផ្លូវអាកាស ក្តី​មិនសូវ​សម​ដូច​ប្រកប​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​ការធ្វើដំណើរ​ក្នុងពេល​ព្រឹក​ពុំមាន​អ្វី​ជា​ឧបសគ្គ​ទេ​តែ​ពេល​ថ្ងៃ​បន្តិច​ឱ្យ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកងា​យ​ជួប​គ្រោះ​មិនល្អ​យាយី​ផងដែរ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​មិនអាច​ធ្វេសប្រហែស​បានឡើយ​ដើម្បី​ចៀសវាង​ដូច​ពាក្យចាស់​ថា​”​លិច​ទូក​កណ្តាលទន្លេ​”​។​ទាំង​ស្ត្រី​បុរស​ក្នុង​ពេលនេះ​ត្រូវ​តាំងចិត្ត​បំពេញ​កិច្ចការងារ​បើ​ពុំ​នោះទេ​នឹង​ជួប​ស្ថានភាព​លំបាក​ជាក់​ជាពុំខាន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល ឯ​ការចាយវាយ​ខ្ពស់​កំពុង​ឈាន​មកដល់​ទៀតហើយ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ម្ល៉ោះហើយ​មិន​ថា​ជាការ​ងារ ឬ​ការធ្វើ​អ្វីមួយ​តែង​ហុច​ផល​ល្អៗ​មកវិញ​ជានិច្ច​។​សម្រាប់​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បោះទុន​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ដោយ​អាច​ទទួល​ផ្លែផ្កា​មកវិញ​គួរ​ជាទី​ពេញចិត្ត​ហើយ បើ​លោកអ្នក​ចង់​ជួញដូរ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោងទុក​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​ទុំ​ជោរ​ហើយ​ជា​ឱកាសល្អ​ក្នុង​ការរៀប​អាពាហ៍ ពិពាហ៍បំផុត​៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ម្ល៉ោះហើយ​ផ្តល់​ផល​ល្អក្នុងការ​ទំនាក់ទំនង​ការងារ ការចរចា ការចុះហត្ថលេខា​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ផ្តល់​ច្រើន ជាង​អាក្រក់​។​ចំពោះ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​បើ​លោក​អ្នកមាន​គម្រោង​ឬ​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ពីព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ​។​អ្នក​អាជីវករ​មានការ​លូតលាស់​ទៅមុខ​គួរសម ហើយ​ការរក​ផល​កម្រៃ​ទៀតសោត​គ្រាន់​បាន​គ្រាន់​កក់ក្តៅ​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​មាន​រៀប​អាពាហ៍ពិពាហ៍​ឬ​ចូល​ស្តីដណ្តឹង​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕​