ថ្ងៃនេះ​ថៃ​មាន​អ្នក​ឆ្លង​១១១​នាក់​ថ្មី និង​ស្លាប់​៣​នាក់​ថែម​ដោយកូវី​ដ​១៩

268
ចែករម្លែក

​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ពុធ​ទី​០៨​មេសា បាន​រាយការណ៍​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩​ចំនួន​១១១​នាក់​បន្ថែម និង​អ្នកជំងឺ​៣​នាក់​ទៀត​ស្លាប់​។​

​ជនរងគ្រោះ​ដល់​ជីវិត​ទាំង​៣​រួមមាន ជនជាតិ​រុស្ស៊ី​អាយុ ៤៨​ឆ្នាំ ជនជាតិ​ឥណ្ឌា​អាយុ​៦៩​ឆ្នាំ និង​ជនជាតិ​អាម៉េរិក​អាយុ​៦៩​ឆ្នាំ​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​ជំងឺ​នេះ​រីក​រាលដាល​នៅ​ខែ​មករា ថៃ​បាន​រកឃើញ​អ្នក​ឆ្លង​នៅក្នុង​ប្រទេស​ខ្លួន​សរុប​២.៣៦៩​នាក់ និង​៣០​នាក់​បាន​ស្លាប់ ហើយ​៨៨៨​នាក់​ត្រូវបាន​ព្យាបាល​ជា​និង​ចេញពី​ពេទ្យ​​អស់ហើយ​។​

​របាយការណ៍​មួយ​បាន​និយាយថា ក្នុងចំណោម​ជនជាតិ​ថៃ​វិល​មក​ពី​ឥណ្ឌូនេស៊ី​៧៦​នាក់​កាលពី​ថ្ងៃ​ចន្ទ​ទី​០៦​មេសា មាន​៤២​នាក់​កើតកូ​វីដ​១៩ ។​

​ក្នុងពេល​ជាមួយគ្នា ទីក្រុង​ប៉ា​តា​យ៉ា ក្នុង​ខេត្ត​ឈុន ប៊ូ​រី នឹង​បិទ​មិន​អោយ​មនុស្ស​ពី​ក្រៅ​ចូល​រយៈពេល​២៤​ថ្ងៃ ដោយ​ត្រូវ​ចាប់ផ្តើម​ពី​ថ្ងៃ​០៩​មេសា​ទៅ​នៅពេល​ចំនួន​អ្នក​កើតកូ​វីដ​១៩ បាន​កើន​ដល់​៣០​នាក់​​នៅក្នុង​ទីក្រុង​ទេសចរណ៍​នេះ​។​

​អ្នក​នៅក្នុង​ទីក្រុង​នេះ​ក៏​តំរូវ​អោយ​ពាក់​ម៉ាស់​ពេលចេញ​ក្រៅ​ផ្ទះ​៕​ប្រែ​សម្រួល​៖​វាសនា​

​គ្រប់​ផ្លូវ​ចូល​ទីក្រុង​ប៉ា​តា​យ៉ា នឹង​ត្រូវ​បិទ​ចាប់ពី​ថ្ងៃ​០៩​មេសា ដើម្បី​ជួយ​ទប់ស្កាត់​ការឆ្លង​រាលដាល​កូវី​ដ​១៩