ថ្ងៃ៥មេសានេះ មិនមានករណីវិជ្ជមាន វីរុ សកូវីដ-១៩ថ្មីទេ ជាសះស្បើយម្នាក់

132
ចែករម្លែក

ដោយៈសុផល/ ភ្នំពេញ៖ នៅថ្ងៃទី៥ មេសានេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថាមិនមានករណីឆ្លងវីរុសកូវីដ១៩ថ្មីទេ សម្រាប់ថ្ងៃទី៤ មេសា ហើយករណីជាសះស្បើយមានម្នាក់។

 យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយព្រឹកថ្ងៃទី៥ខែមេសា ឆ្នាំ២០២០បានឱ្យដឹងថាសម្រាប់ថ្ងៃទី៤ខែមេសា  មិនមានរកឃើញវិជ្ជមានវីរុសកូវីដ-១៩ថ្មីទេ និងបានជាសះស្បើយម្នាក់។

គិតមកទល់នឹងបច្ចុប្បន្នចំនួនអ្នកមានវីរុសកូវីដ១៩នៅត្រឹម១១៤នាក់ដដែល ហើយអ្នកជាសះស្បើយសរុប ៥០នាក់។

អ្នកដែលជាសះស្បើយថ្មីនេះ  គឺបុរសអាយុ៦២ឆ្នាំ ជនជាតិម៉ាឡេស៊ី ជាក្រុមមកធ្វើការងារសាសនាស្នាក់នៅស្រុកកងមាស  ខេត្តកំពង់ចាម បន្ទាប់ពីធ្វើតេស្ត២ដងគ្មានវីរុសកូវីដ១៩។ឥឡូវត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តកំពង់ចាម។

សូមអានលម្អិតសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖