ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម បង្ហាញថា ពលរដ្ឋ​ខ្មែរ​បាន​ងាក​មក​គាំទ្រ​ផលិតផល​បន្លែ ផ្លែឈើ​របស់​សហគមន៍​នៅ​មូលដ្ឋាន​ជា​បណ្តើរៗ​ហើយ​

710
ចែករម្លែក

​ដោយ:​គូលែន​/​សៀមរាប ៖ លោក ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា លទ្ធផល​នៃ​ការជំរុញ​ការអនុវត្ត​កម្មវិធី​អភិវឌ្ឍ​ន៍ក​សិ​-​ពាណិជ្ជកម្ម ដែល​ក្រសួងពាណិជ្ជកម្ម​បានធ្វើ​កន្លងមក នៅតាម​បណ្តា​រាជធានី ខេត្ត​គោលដៅ​សំខាន់ៗ នោះ បានបង្ហាញ​នូវ​សញ្ញាណ​វិជ្ជមាន​គួរ​ឲ្យ​កត់សម្គាល់ ដោយ​សង្កេតឃើញថា ចលនា​មហាជន​ទូទៅ បានចាប់ផ្តើម​ងាក​មក​ចូលរួម​គាំទ្រ ទទួលស្គាល់​ពី​គុណភាព​ផលិតផល និង​ប្រើប្រាស់​ទំនិញ​ក្នុងស្រុក រួមទាំង​ផលិតផល​បន្លែ ផ្លែឈើ​របស់ សហគមន៍​នៅ​មូលដ្ឋាន​ជា​បណ្តើរៗ​ហើយ ជាពិសេស​ម្ចាស់​សណ្ឋាគារ និង​ភោជនីយដ្ឋាន​មួយចំនួន​ចាប់ ផ្តើម​មាន​សេចក្តីទុកចិត្ត និង​បាន​បន្ត​ចុះកិច្ចសន្យា​បញ្ជា​ទិញ​ពី​កសិករ​នៅ​មូលដ្ឋាន​។​

ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម បង្ហាញថា ពលរដ្ឋ​ខ្មែរ​បាន​ងាក​មក​គាំទ្រ​ផលិតផល​បន្លែ ផ្លែឈើ​របស់​សហគមន៍​នៅ​មូលដ្ឋាន​ជា​បណ្តើរៗ​ហើយ

លោក ម៉ៅ ថូ​រ៉ា លើកឡើង​បែបនេះ ក្នុងឱកាស​អ​ញ្ផើ​ញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​ការអភិវឌ្ឍ​ក​សិ​-​ពាណិជ្ជកម្ម និង​ការកសាង​ទំនុកចិត្ត​លើ​ផលិតផល​ខ្មែរ នៅ​សណ្ឋាគារ​សុខា​សៀមរាប ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​០៨ ខែ​វិ​ច្ផិ​កា ឆ្នាំ​២០១៨​នេះ ។

​លោក​មានប្រសាសន៍​ទៀតថា យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​អាណត្តិ​ទី​៦​នេះ បានរៀបចំ​យន្តការ​អនុវត្តន៍​ការងារ​កាន់តែ​ប្រសើរ និង​ស៊ីជម្រៅ​ជាង​មុន ដោយ​ផ្តោត​សំខាន់​លើ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ដោយបាន​ផ្តោត​សំខាន់​លើ​ការលើកស្ទួយ​វិស័យ​កសិកម្ម ការអភិវឌ្ឍ​ជនបទ ការលើកកម្ពស់​គុណភាព​ផលិតផល និង​ប្រសិទ្ធ ភាព​ផលិតកម្ម សំដៅ​ប្រែក្លាយ​ពី​ការធ្វើ​កសិកម្ម​ចិញ្ចឹម​ឆ្នាំង ទៅជា​ក​សិ​-​ពា​ណិ​ជ្ជូ​ប​នីយកម្ម និង​ធ្វើ ពិពិធ​កម្ម​មុខទំនិញ និង​សេវាកម្ម សម្រាប់​បំពេញតម្រូវការ​ក្នុងស្រុក និង​ជំរុញ​ការនាំចេញ ។​

លោក​បាន​បន្តថា ដើម្បី​ចូលរួម​អនុវត្តន៍​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល និង ដើម្បី​ពង្រឹង និង​ពង្រីក​សកម្មភាព​ពាណិជ្ជ​កម្ម​ក្នុងស្រុក​ឲ្យ​បាន​រឹងមាំ ក្រសួងពាណិជ្ជកម្ម បានរៀបចំ​យុទ្ធសាស្ត្រ​រយៈពេល​ខ្លី និង​រយៈពេល​មធ្យម​សំខាន់​ចំនួន ២ គឺ​៖ ជំរុញ​ការប្រើប្រាស់ ការទទួលស្គាល់​ផលិតផល​ក្នុងស្រុក និង ការពង្រឹង​គុណភាព សុវត្ថិភាព​ចំណីអាហារ ៕B/