ទន្ទឹមនឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វិដ​-១៩​ពិភពលោក​យើង​បាននិងកំពុង​ប្រឈមមុខ​នឹង​សម្ពាធ​ធ្ងន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​

423
ចែករម្លែក

ទន្ទឹមនឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វិដ​-១៩​ពិភពលោក​យើង​បាននិងកំពុង​ប្រឈមមុខ​នឹង​សម្ពាធ​ធ្ងន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ចំណែក​ក្រុមហ៊ុន​ផ្សេងៗ​ដែលជា​ផ្នែក​មួយ​នៃ​ខ្សែសង្វាក់​ឧស្សាហកម្ម​អន្តរជាតិ​នោះ​សុទ្ធតែ​ប្រឈម​នឹង​ស្ថានការណ៍​មិនជា​ក់លាក់​និង​ហានិភ័យ​ដ៏​ច្រើន ។ នៅ​គ្រាអាសន្ន​នេះ​អ្វីដែល​សំខាន់​ជាងគេ​នោះ​គឺ “​រក្សា​ស្ថិរភាព​” ។ សព្វថ្ងៃ​ប្រទេស​ចិន​បានទទួល​សមិទ្ធផល​ច្រើន​គួរឱ្យកត់សម្គាល់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​ហើយ​កំពុង​ស្តារឡើងវិញ​នូវ​ផលិតកម្ម​ផ្សេងៗ​ជា​បន្តបន្ទាប់​។ មិនតែប៉ុណ្ណោះ​ទេ​រដ្ឋាភិបាល​ចិន​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​មួយចំនួនធំ​ដើម្បី​ថែរក្សា​ពាណិជ្ជកម្ម​អន្តរជាតិ​រួមចំណែក​ក្នុងការ​ជំរុញ​ការដឹកជញ្ជូន​ទំនិញ​អន្តរជាតិ​ហើយ​បាន​ដើរតួនាទី​សំខាន់​ក្នុងការ​ថែរក្សា​ស្ថិរភាព​និង​ជំរុញ​ការអភិវឌ្ឍន៍​នៃ​ខ្សែសង្វាក់​ឧស្សាហកម្ម​និង​ខ្សែសង្វាក់​ផ្គត់ផ្គង់​នៃ​ពិភពលោក​ទាំងមូល​ ៕ ដោយ ចាំង​ពី​ន​ (​កាសែត​ប្រជាជន​ដេលី​)

​ក្នុង​តំបន់​អភិវឌ្ឍ​សេដ្ឋកិច្ច​ណា​សៀន ក្រុង​ហ៊ូ​ចូ​វ ខេត្ត​ជឺ​ជាំ​ង​កម្មករ​នៃ​ក្រុមហ៊ុន​ផលិត​ជណ្តើរយន្ត​រហ័ស​យី​តា​កំពុង​ខិតខំ​ធ្វើការ​ដើម្បី​ផលិត​គ្រឿងបន្លាស់​ជណ្តើរយន្ត​សម្រាប់​នាំចេញ​ទៅ​ក្រៅប្រទេស​។