ទារក​អាយុ​ថ្លៃ នៅ​ហ្វី​លី​ពីន​

1035
ចែករម្លែក

​ទារក​ទើបនឹង​កើត​ម្នាក់ ដែល​ត្រូវ​ម្តាយ​វ័យក្មេង​យកទៅ​បំបរបង់​ចោល​ដោយ​ច្រក​ក្នុង​សាក់​កាដូ ត្រូវគេ​ជួយសង្គ្រោះ​ទាន់ពេល បន្ទាប់ពី​បុរស​កម្មករ​ប្រមូល​សំរាម​ម្នាក់​ឮ​សំឡេង​វា​យំ នៅពេល​គាត់​ហៀបនឹង​គ្រវែង​សាក់​កាដូ​នោះ​ចូលក្នុង​ឡាន​សំរាម​។​

​អ្នកដំណើរ​ឆ្លងកាត់​ដែល​ឃើញ​ហេតុការណ៍​ដ៏​គួរឱ្យ​ខ្លោចចិត្ត​នេះ បាន​ថត​ផ្តិត​យក​រូបថត​បង្ហោះ តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៤ ខែកញ្ញា​។ ទារក​អភ័ព្វ​នេះ​ត្រូវគេ​ច្រក ក្នុង​សាក់​កាដូ​ព្យួរ​លើ​របង​ក្នុង​ទីក្រុង​ឡា​ពូ​ឡា​ពូ (Lapu-Lapu City) ប្រទេស​ហ្វីលីពីន​។​

​មហាជន​បាន​ផ្អើល​ឈរ​មើល ខណៈ​ទារក​នេះ​បើកភ្នែក​ម៉ក់ៗ និង​យកដៃ​ដាក់ចូល​ក្នុង​មាត់ ដែល​ទំនងជា​ឃ្លាន​បៅ​។ មិនយូរប៉ុន្មាន​ទារក​នេះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ហើយ​គិ​លា​នុប​ដ្ឋា យិ​កា​ដែលជា​អ្នកមើល​ក្មេង​នេះ​និយាយថា​ពេលនេះ​មាន​អ្នក​ចិត្តធម៌​ប៉ុន្មាន​នាក់​បាន​សុំ​យក​ក្មេង​នេះ ទៅ​ចិញ្ចឹម​។​

​គេ​ជឿថា ម្តាយ​របស់​ក្មេង​នេះ​ជា​អនីតិជន​ដែលមាន​អាយុ​ចន្លោះ​ពី ១២ ឆ្នាំទៅ ១៦ ឆ្នាំ​៕ ប្រែ​សម្រួល​: ខុម