ទិដ្ឋភាព​កម្រ​ឃើញ​! សេក​ចេះ​ងងក់​ដាក់គ្នា

211
ចែករម្លែក

តាមរយៈ​រូបភាព​ដ៏​កម្រ​បានឃើញ​នេះ​សត្វ​សេក​មួយគូ​បាន​ហោះ​ឡើង​ទៅលើ​អាកាស ហើយ​ថើប​គ្នា​យ៉ាង​ផ្អែមល្ហែម​ដែល​មនុស្ស​សុំ​ខ្មាស​។
​ ​
​ទិដ្ឋភាព​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នេះ​ត្រូវ​អ្នក​ថតរូប​ឈ្មោះ វី​ស​ហេស កាម​បូ​ជ (Vishesh Kamboj) វ័យ ៣៧ ឆ្នាំ​ថត​បាន​កាលពីពេល​ថ្មីៗ​នេះ​នៅ​ស្រុក​ហ្គួ​ដាស​ពួ (Gurdaspur) រដ្ឋ​ពុន​ចាប (Punjab) ប្រទេស​ឥណ្ឌា​។​
​ ​
​អ្នក​ថតរូប​និយាយថា ដំបូង​ឡើយ សេក​ញី​ឈ្មោល​មួយគូ​នេះ​ហាក់​ឈ្លោះ​គ្នា​មុនពេល​ពួកវា ហោះ​ឡើង​ទៅលើ​អាកាស ប៉ុន្តែ​ចុងក្រោយ​ពួកវា​បែរជា​ថើប​គ្នា​នឹកស្មាន​មិន​ដល់​។​
​ ​
​គាត់​បាន​បញ្ជាក់ថា សេក​ញី​ឈ្មោល​នេះ​ទំ​លើ​មែកឈើ “​មើលទៅ​ហាក់​សប្បាយ រីករាយ​ណាស់​” មុនពេល​ពួកវា​ឈ្លោះ​គ្នា​។ “​បន្ទាប់មក ពួកវា​ហោះ​វឹង​ឡើង​ទៅលើ​អាកាស​។ ទោះបី​ខ្ញុំ​នៅ​ឆ្ងាយ ពី​ពួកវា​បន្តិច​ក្ដី ក៏​ខ្ញុំ​បានចាប់ផ្ដើម​ដេញតាម​ថត​ពួកវា​ភ្លាម​ដោយ​ឥត​ស្ទាក់ស្ទើរ​។ ការឈ្លោះគ្នា​រវាង ពួកគេ​ប្រហែលជា​ដោយសារ​ដណ្ដើម​ចំណី ដែនដី​ឬ​ប្រហែលជា​បញ្ហា​ដោយ​ញី​ដោយ​ឈ្មោល​គ្នា ក៏​មិនដឹង​”៕ ប្រែ​សម្រួលៈ​ខុម