ទិវាសេរីភាពសារព័ត៌មានៈស.ស.ស.កជូនអំណោយដល់រៀមច្បង១៨រូប

197
ចែករម្លែក

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅរសៀលថ្ងៃទី៣ ខែឧសភាឆ្នាំ២០២០២ ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានលើកទី២៧ឆ្នាំនេះ បានរៀបចំផ្តល់អំណោយជាសម្ភារនិងថវិកាដល់រៀមច្បងសារព័ត៌មានដែលមានវ័យជរាចំនួន១៨រូប។ ពិធីប្រព្រឹត្តិទៅនៅអគារសេរីភាពនៃទីស្នាក់ការកណ្តាលស.ស.ស.ក។

ថ្លែងក្នុងពិធីនេះលោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា មានប្រសាសន៍ថា ការធ្វើកតញ្ញូចំពោះរៀមច្បង គឺជាវប្បធម៌ដ៏ល្អ ដែលគួរធ្វើជាបន្តបន្ទាប់។ ដូច្នេះហើយដែលយើងបានប្រែក្លាយថ្ងៃនេះ ជាថ្ងៃនឹករលឹក និងការដឹងគុណដល់រៀមច្បងសារព័ត៌មានរបស់យើងសរុប១៨រូបដែលពួកគាត់បានដឹកដៃអ្នកទាំងឡាយក្នុងវិស័យនេះឆ្លងកាត់ដំណាក់កាលនីមួយៗ ហើយឥឡូវពួកគាត់ខ្លះក្លាយជាព្រឹទ្ធាចារ្យនិងមានវ័យជរាទៅហើយ។ 

ស.ស.ស.ក បានរៀបចំនូវអំណោយរួមមាន៖ ម៉ាស់ អាល់កុល សាប៊ូ ថ្នាំដុះធ្មេញ អង្ករ ភេសជ្ជៈ ថ្នាំសម្ភារប្រើប្រាស់ផ្សេងទៀត រួមទាំងថវិកាផងដែរ ជូនដល់រៀមច្បងយើងក្នុងស្មារតីកតញ្ញូ«ជួយគ្នាក្នុងគ្រាលំបាក» និង «ធ្វើបុណ្យទាន់ខែភ្លឺ»៕សរន