ទិវា​រំដោះជាតិ ប៊ុលហ្គារី​

662
ចែករម្លែក

​ភ្នំពេញ​៖ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ប៊ុលហ្គារី ប្រារព្ធ​ទិវា​រំដោះជាតិ របស់ ពួកគេ នៅ​ថ្ងៃទី​៣ ខែមីនា ( ត្រូវ​អាន​ថា មី ណា ) ដើម្បី​រំឭក​ដល់​ព្រឹត្តិការណ៍​ទាំងឡាយ ដែល​ពាក់ព័ន្ធ​នាំឱ្យមាន សន្ធិសញ្ញា សាន់ ស្តេ​ហ្វា​ណូ នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​១៨៧៨ រវាង រុស្ស៊ី និង អូ​តូ​ម៉​ង់​ដោយ​ប្រគល់ អធិបតេយ្យភាព យ៉ាង​ពេញលេញ ទៅឱ្យ​ប៊ុលហ្គារី បន្ទាប់ពី​អូ​តូ​ម៉​ង់​ត្រួតត្រា​អស់ រយៈពេល រាប់រយឆ្នាំ​មក ។

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​ប្រទេស​ប៊ុលហ្គារី មាន​ផ្ទៃដី ១១០.៥៥០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ អឺរ៉ុប​អាគ្នេយ៍ ព្រំប្រទល់​ជាប់ ប្រទេស រ៉ូ​ម៉ា​នី ស៊ែ​ប៊ី ម៉ា​សេ​ដូ​នី ក្រិ​ក តួ​ក​គី និង សមុទ្ទ​ខ្មៅ ។ ដើមឆ្នាំ ២០១៩ មាន​ប្រជា ពលរដ្ឋ​ជិត ៨ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់​គ្រិស្តសាសនា ភាសា​ផ្លូវ ការ គឺ​ភាសា​ប៊ុលហ្គារី រដ្ឋធានី​គឺ​ទីក្រុង​សូ​ហ្វ៊ី ។​

ប្រ​វ​តិ្ត​សា​ស្ត្រ
​ប៊ុលហ្គារី បង្កើតបានជា​អាណាចក្រ​ដំបូង​របស់ខ្លួន នៅ​ឆ្នាំ​៦៨១ នៃ គ​.​ស ហើយ​ពា​ហិ​រ​សាសនា នៃ​ពួក​គ្រិស្ត​សាសនិក ពោលគឺ​សាសនា​ទាំងឡាយណា ទីទៃ​អំពី​គ្រិស្តសាសនា​ត្រូវបាន​លប់ បំបាត់​ទាំងស្រុង ។

​ប៉ុន្តែ​អាណាចក្រ​នេះ ត្រូវបាន​ឈ្លានពាន ដោយ​កងទ័ព​របស់​អ​ធិ​រាជ្យ បា​ស៊ី​ល ទី​២ នៃ អាណាចក្រ ប៊ី​ហ្ស​ង់​តាំង ( Byzantine គឺជា​រដ្ឋ​ដ៏​ធំ​មួយ នៃ​រ៉ូ​ម៉ាំង​ខាងកើត​) នៅ​ឆ្នាំ​១០១៤ ហើយ​អាណាចក្រ​ទី​១ របស់ ប៊ុលហ្គារី ក៏បាន​រលាយ​រលត់​ទៅ នៅ​ឆ្នាំ​១០១៨ ។​

​នៅ​ឆ្នាំ​១១៨៥ សន្តតិវង្ស អា​សេន បានរៀបចំ​កងទ័ព​បះបោរ​ប្រឆាំង​ការត្រួតត្រា​របស់ ពួក​ប៊ី​ហ្ស​ង់​តាំង ហើយ​បាន​បង្កើត​អាណាចក្រ​ប៊ុលហ្គារី ជា​លើក​ទី​២ និង​បាន​ពង្រីក​ទឹកដី​របស់ខ្លួន ដល់ទី​ក្រុង​បែ​ល​ក្រា​ដ សព្វថ្ងៃនេះ ។​

​នៅ​ចុងឆ្នាំ​១២៥៧ រាជវង្ស អា​សេន បាន​ដួលរលំ​អាណាចក្រ​ប៊ុលហ្គារី​ប្រឈម​នឹង​បញ្ហា​ជម្លោះ ផ្ទៃក្នុង ដណ្តើម​អំណាច​គ្នា បែកបាក់​ទៅជា ៣ ផ្នែក ញ៉ាំងឱ្យ​សេដ្ឋកិច្ច និង កងទ័ព​ចុះខ្សោយ ហើយ​ត្រូវ​ទទួល​ការ​វាយ​ប្រយុទ្ធ​គ្នា ជាមួយ​ប៊ី​ហ្ស​ង់​តាំង ហុង​គ្រី និង រង​ការគាបសង្កត់​ពី ម៉ុង​ហ្គោល និង​ជនជាតិ ស៊ែ​ប៊ី ផង ។

ធ្លាក់​ក្រោម​ការត្រួតត្រា អូ​តូ​ម៉​ង់​
នៅ​ឆ្នាំ​១៣៩៣ កងទ័ព​ចក្រភព​អូ​តូ​ម៉​ង់ (​តួ​ក​គី​) ចាប់ផ្តើម​លុកលុយ​ចូល​ទឹកដី ប៊ុលហ្គារី ។ បន្ទាប់ពី​សង្គ្រាម Nicopolis នៅ​ឆ្នាំ​១៩៩៦ មក អូ​តូ​ម៉​ង់ បាន​កាន់កាប់​ទឹកដី ប៊ុលហ្គារី ទាំងស្រុង នៅ​ផ្នែក​ខាងត្បូង​ទន្លេ​ដា​នូ​ប​។ វណ្ណៈ​អភិជន ត្រូវបាន​លប់បំបាត់ កសិករ​ត្រូវបាន​បញ្ចូល​ជា​កម្លាំង ពលកម្ម​របស់​ចក្រភព​អូ​តូ​ម៉​ង់ បព្វជិត​ដែល​បានការ​អប់រំ​ភាគច្រើន ភៀសខ្លួន​ទៅ​ប្រទេស​ដទៃ ។​

​អូ​តូ​ម៉​ង់ (​ជា​មហាអំណាច​អ៊ិ​ស្លាម​) បានចាត់ទុក​ពួក​អ្នក​កាន់​គ្រិស្តសាសនា ថា​ជា​ជន​វណ្ណៈ​តូច​ទាប ។ ជនជាតិ​ប៊ុលហ្គារី (​ភាគច្រើន ជា​អ្នក​កាន់​គ្រិស្តសាសនា តាំងពី​បាន​បង្កើត​អាណាចក្រ​ដំបូង​មក​) ក៏ដូចជា​គ្រិស្ត​សាសនិក​ទាំងឡាយ ជា​គោលដៅ​ដែល​តម្រូវឱ្យ​បង់ពន្ធដារ​ធ្ងន់ធ្ងរ រង​ភាព​អគតិ ឬ​ត្រូវបាន​បង្ខំ​ឱ្យ​កាន់សាសនា​អ៊ិ​ស្លាម​ទាំងស្រុង (​មុននេះ នៅពេលដែល​ពួក​អ្នក​កាន់សាសនា​គ្រិស្ត កាន់អំណាច​លើទឹក​ដី​នេះ សាសនា​ផ្សេងៗ ក្រៅពី គ្រិស្តសាសនា ត្រូវបាន​ហាមឃាត់ និង​លប់ បំបាត់​) ហើយ​វប្បធម៌​របស់​ពួកគេ បាន​ញាំញី គឺ​ប្រហាក់ប្រហែលគ្នា​ទៅនឹង​អ្វីដែល​ពួក គ្រិស្តសាសនា បានធ្វើ​កាល​ទើបតែ​បង្កើត​អាណាចក្រ​ប៊ុលហ្គារី លើក​ទី​១ ក្រោយ​ឆ្នាំ​៦៨១ ដូច្នោះ​ដែរ ។

​ចក្រភព​អូ​តូ​ម៉​ង់ ត្រួតត្រា​ប៊ុលហ្គារី បាន​ប្រមាណ​ជា​ពីរ​រយ​ឆ្នាំ ទើប​មានការ​ងើប​បះបោរ នៅ​ឆ្នាំ​១៥៩៨ , ឆ្នាំ​១៦៨៦ , ឆ្នាំ​១៦៨៨ និង ឆ្នាំ​១៦៨៩ ។ ប៉ុន្តែ​សុទ្ធតែ​ត្រូវបាន​បង្ក្រាប​ទៅវិញ ហើយ​ធ្វើឱ្យ​បាក់បបខ្លបខ្លាច និង​អស់ជំនឿ​ជាក់ នៅក្នុង​ចំណោម​ពួក​អ្នក​ជាតិនិយម ប៊ុលហ្គារី ទៀតផង ។​

​នៅ​ដើម​សត្ត​វត្សរ៍​ទី​១៨ ការ​ភ្ញាក់រលឹក​នៅក្នុង​សង្គម​អឺរ៉ុប​បាន​ជះឥទ្ធិពល​នាំឱ្យមាន​ការផ្តួចផ្តើម ចលនា​ជាតិនិយម សាជាថ្មី នៅ​ប៊ុលហ្គារី ដែល​បង្កើតបានជា​ចលនា​មួយ​ឈ្មោះថា​“​ការ​ដាស់​ឱ្យ ភ្ញាក់រលឹក​ជាតិ​នៃ​ប៊ុលហ្គារី​”​។ ចលនា​នេះ បាន​ឈានទៅរក​ចលនា​តស៊ូ​បះបោរ​នៅ​ខែមេសា ឆ្នាំ​១៨៧៦ ដែល​ប្រជាជន​ប៊ុលហ្គារី ប្រមាណ​ជា ៣០.០០០​នាក់​ត្រូវបាន​សម្លាប់​ក្នុងការ​បង្ក្រាប របស់​អូ​តូ​ម៉​ង់ ។​

​អន្តរាគមន៍​មហាអំណាច
ការសម្លាប់​រង្គាល​នេះ​បាន​ជំរុញ​ឱ្យ​ពួក​មហាអំណាច​ចេញមុខ​រក​ដំណោះស្រាយ​ប៉ុន្តែ​គ្មានប្រសិទ្ធភាពឡើយ ដោយ អូ​តូ​ម៉​ង់ បដិសេធ​នូវ​ដំណោះស្រាយ​ទាំងនោះ ។

​ដោយ​មិនអាច​ឈរ ឱបដៃ បើកភ្នែក​មើល ទុក្ខវេទនា​របស់​ជន​ជាតិ​ប៊ុលហ្គារី តទៅទៀតបាន នៅ​ឆ្នាំ​១៨៧៧ រុស្ស៊ី ដែលជា​មហាអំណាច​មួយ​ដែរ បានប្រកាស​សង្គ្រាម​ប្រឆាំង អូ​តូ​ម៉​ង់ ហើយ​រុស្ស៊ី​បាន​ផ្តួលរំលំ កងទ័ព​អូ​តូ​ម៉​ង់​ដោយមាន​ការជួយជ្រោមជ្រែង​យ៉ាង​អស់ពី​ចិត្ត​ពី​ថ្លើម ពី​ជន​ស្ម័គ្រចិត្ត ប៊ុលហ្គារី ។

រដ្ឋ​ប៊ុលហ្គារី​
ជ័យជម្នះ​របស់​រុស្ស៊ី និង​ប្រជាជន​ប៊ុលហ្គារី​នេះ បង្ខំចិត្ត​ឱ្យ​អូ​តូ​ម៉​ង់ ព្រម​ចុះហត្ថលេខា​លើស​ន្ធិ សញ្ញា​មួយ ឈ្មោះ សាន់ ស្តេ​ហ្វា​ណូ នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​១៨៧៨ រវាង រុស្ស៊ី និង អូ​តូ​ម៉​ង់ ដោយ​ប្រគល់​អធិបតេយ្យភាព យ៉ាង​ពេញលេញ ទៅឱ្យ​ប៊ុលហ្គារី នៅលើ​ព្រំប្រទល់​ទឹកដី អាណាចក្រ​ប៊ុលហ្គារី ទី​២ ពី​អតីតកាល ។​

​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ប៊ុលហ្គារី បានចាត់ទុក​ថ្ងៃនេះ​ថា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់បំផុត​មួយ ហើយ​ក្រោយមក ក៏បាន​ប្រារព្ធ​ទិវា​រំដោះជាតិ​ប៊ុលហ្គារី ដើម្បី​រំលឹក​ដល់​ព្រឹត្តិការណ៍​ទាំងឡាយ ដែល​ពាក់ព័ន្ធ និង​នាំឱ្យមាន​សន្ធិសញ្ញា​នេះ ដូចដែល​បាន​រៀបរាប់​មក ។​

​ប៉ុន្តែ​មហាអំណាច​ដទៃទៀត បាន​បដិសេធ ចំពោះ​វិសាលភាព និង​សុពលភាព នៃ សន្ធិសញ្ញា​នោះ ដោយ​ពួកគេ​ភ័យខ្លាច​ថា អាណាចក្រ (​ប៊ុលហ្គារី​) ដ៏​ធំ​មួយបែប​នោះ នៅលើ​តំបន់​បាល់​កង់ អាច​នឹង​គំរាមកំហែង ដល់​ផលប្រយោជន៍​របស់​ពួកគេ ។

​ដោយហេតុ​នោះ សន្ធិសញ្ញា​ថ្មី​មួយ ត្រូវបាន​ធ្វើឡើង នៅ​ទីក្រុង​ប៊ែ​កឡាំង ប្រទេស​អាល្លឺម៉ង់ ដែល​ត្រូវបាន​ចុះហត្ថលេខា នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​ដដែល ដោយ​ប្រគល់​ទៅឱ្យ​ប៊ុលហ្គារី ត្រឹមតែ​តំបន់ Moesia និង​តំបន់ Sofia ប៉ុណ្ណោះ ដោយ​ទុកឱ្យ​ជនជាតិ​ប៊ុលហ្គារី ជាច្រើន ឱ្យ​រស់នៅ​ក្រៅប្រទេស​ថ្មី​របស់ខ្លួន ដោយសារ​តំបន់​មួយចំនួន​របស់​អតីត​ប៊ុលហ្គារី ទី ២ មិនត្រូវ​បានដាក់​បញ្ចូល​ក្នុងប្រទេស​ប៊ុលហ្គារី ថ្មី​នេះឡើយ ។

​ប៉ុន្តែ​ក្សត្រ​ក្រៅប្រទេស​របស់ ប៊ុលហ្គារី បានឈ្នះ​សង្គ្រាម​ប្រឆាំងនឹង ស៊ែរ​បី ហើយ​បានរួម​បញ្ចូល ទឹកដី​ភាគខាងត្បូង​តំបន់ Rumelia ទៅក្នុង​ទឹកដី​ពាក់កណ្តាល​ស្វយ័ត​អូ​តូ​ម៉​ង់ នៅ​ឆ្នាំ ១៨៨៥ ហើយ​បានប្រកាស​ខ្លួនឯង​ថា ជា​រដ្ឋ​ឯករាជ្យ នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​១៩០៨ ។ ប៉ុន្មាន​ឆ្នាំ​បន្ទាប់ពី បាន​ឯករាជ្យភាព​មក ប៊ុលហ្គារី បាន​បង្កើន​យោ​ធូប​នីយកម្ម ហើយ​ជា​ញឹកញាប់​ត្រូវបាន​គេ ហៅថា “ រុស្ស៊ី (​មហាអំណាច​) នៅ​បាល់​កង់ “ ។​

ប៊ុលហ្គារី និង សង្គ្រាម​នានា​
ពី​ចន្លោះ​ឆ្នាំ ១៩១២- ១៩១៨ ប៊ុលហ្គារី បាន​ចូលខ្លួន​ទៅ​ពាក់ព័ន្ធ​នឹង​សង្គ្រាម​បាល់​កង់​ចំនួន​ពីរ និង​សង្គ្រាមលោកលើកទី​១ ដែល​ធ្វើឱ្យ​ប៊ុលហ្គារី បាត់បង់​ទឹកដី​មួយចំនួន និង ទាហាន​ប្រមាណ ៨៧.០០០ នាក់ ត្រូវបាន​សម្លាប់​។ ប៉ុន្តែ​ជំនួស​ដោយ​ជនភៀសខ្លួន​ប្រមាណ​ជា ២៥៣.០០០ នាក់ បានរ​ត់ទៅ​ជ្រកកោន នៅ​ប្រទេស​ប៊ុលហ្គារី ដែល​សេដ្ឋកិច្ចជាតិ កំពុង​ខ្ទេចខ្ទាំ​ស្រាប់ ។

​ភាពច្របូកច្របល់​នយោបាយ បណ្តាលមកពី​ខាតបង់​ទាំងនេះ​បាន​បណ្តាលឱ្យមាន​ការបង្កើត ប្រព័ន្ធ​អំណាច​ផ្តាច់ការ ដោយ​ស្តេច សា បូរី ទី​៣ នៅ​ឆ្នាំ​១៩១៨ (​ដល់​ឆ្នាំ​១៩៤៣)​។ ប៊ុលហ្គារី បាន​ចូលទៅ​ពាក់ព័ន្ធ​នឹង​សង្គ្រាមលោកលើកទី​២ ក្នុងឋានៈ​ជា​សមាជិក Axis (​ខាង​អាល្លឺម៉ង់ ជប៉ុន និង អ៊ីតាលី ) ប៉ុន្តែ​មិន​ចូល​ប្រយុទ្ធ​ទេ ។​

​នៅ​ឆ្នាំ​១៩៤៣ ស្តេច​ត្សា​រ ទី​៣ បាន​ស្លាប់ នាំឱ្យមាន​ភាពច្របូកច្របល់​នយោបាយ​ម្តងទៀត ហើយ​ពេលនោះ​សង្គ្រាម​របស់​ឩ​ទ្ទាម​ប៊ុលហ្គារី ទៅជា​ប្រឆាំងនឹង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ទៅវិញ​។ ប៊ុលហ្គារី មិន​ទទួលបាន​ទំនុកចិត្ត​ពី​ភាគី​សម្ព័ន្ធមិត្ត (​ដឹកនាំ​ដោយ​អង់គ្លេស និង អាមេរិក ដែលជា​អតីត​គូសត្រូវ​) ទាំង​មិនអាច​ស្និទ្ធ​នឹង​សម្ព័ន្ធមិត្ត Axis ផង ។

​ប៊ុលហ្គារី មិនមាន​លទ្ធភាព​បណ្តេញ​កងទ័ព​អាល្លឺម៉ង់ ចេញពី​ទឹកដី​ប៊ុលហ្គារី តាម​ការទាមទារ របស់​សូ​វៀត ទើប​នៅ​ឆ្នាំ​១៩៤៤ សហភាពសូវៀត បាន​ចូលលុកលុយ​ប្រទេស ប៊ុលហ្គារី ក្នុង​គោលបំណង​បណ្តេញ​កងទ័ព​អាល្លឺម៉ង់ ចេញពី​ទីនោះ ។ ទំនាក់ទំនង​របស់ ប៊ុលហ្គារី ជាមួយ Axis ត្រូវបាន​បញ្ចប់ ហើយ​ទៅ​ចូលរួម​ជាមួយ​ពួក​សម្ព័ន្ធមិត្ត ដឹកនាំ​ដោយ​អង់គ្លេស និង អាមេរិក វិញ ។

​ប៉ុន្តែ​ពី​ឆ្នាំ​១៩៤៦ ប៊ុលហ្គារី ដើរ​ក្នុង​លទ្ធិ​កុ​ម្មុយ​និ​ស្ត រហូតដល់​ឆ្នាំ​១៩៨៩ ទើប​លទ្ធិ​កុ​ម្មុយ​និ​ស្ត ត្រូវបាន​ផ្តួលរំលំ នៅក្នុង​ប្រទេស​នេះ នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​នោះ​ហើយ​ការបោះឆ្នោត​សេរី លើក​ទី ១ ត្រូវបានធ្វើ នៅ​ខែមិថុនា ឆ្នាំ ១៩៩០ ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​ដោយ​: មេសា​

​ពិធី​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​នា​ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ១៨៧៨ (​ប៊ុលហ្គារី ១)
​ក្បួនព្យុហយាត្រា​កងទ័ព​ប៊ុលហ្គារី នៅ​ទិវា​រំដោះជាតិ (​ប៊ុលហ្គារី ២)
​ទិដ្ឋភាព​ទីក្រុង សូ​ហ្វ៊ី នៃ ប្រទេស ប៊ុលហ្គារី (​ប៊ុលហ្គារី ៣)