ទីក្រុងមួយនៅចិនហាមលក់សាច់ឆ្កែឆ្មាចំពេលកំពុងមានវិបត្តិកូវីដ១៩

106
ចែករម្លែក

ពួកសមាជិកសភាមកពីទីក្រុងសិនចិននៃប្រទេសចិនបានអនុម័តច្បាប់ហាមឃាត់សាច់សត្វចិញ្ចឹមក៏ដូចជាសត្វកម្រមួយចំនួនទៀតផងដែរ។

ច្បាប់ត្រួសត្រាយថ្មីនេះត្រូវបានអនុម័តកាលពីថ្ងៃទី ៣១ ខែមីនាហើយច្បាប់នេះនឹងចូលជាធរមាននៅថ្ងៃទី ១ ខែឧសភា។ សមាគមន៍សប្បុរសធម៌មួយចាត់ទុកចំណាត់ការនេះថាជា “ការសម្រេចចិត្តជាប្រវត្តិសាស្ត្រ” ដែលកត់សម្គាល់ “ចំណុចរបត់” នៅក្នុងកំណត់ត្រាសិទ្ធិសត្វនៅប្រទេសចិន។

ការហាមឃាត់នេះរួមមានឆ្កែនិងឆ្មាចិញ្ចឹមក៏ដូចជាសត្វកម្រដូចជាពស់ កង្កែប និង អណ្តើក។

ថ្មីៗនេះចិនបានហាមឃាត់រាល់ការធ្វើពាណិជ្ជកម្មនិងការស៊ីសាច់សត្វព្រៃបន្ទាប់ពីសត្វព្រៃត្រូវបានចាត់ទុកថាជាប្រភពនៃជំងឺរាតត្បាត៕ ដោយ៖ កញ្ញាដាលីស

សាច់ឆ្កែឆ្មានឹងហាមលក់នៅទីក្រុងសិនចិនចាប់ពីថ្ងៃទី១ឧសភា