ទីតាំង​ពិសេស ៨ កន្លែង​ត្រូវ​ទស្សនា​នៅ​ម៉ាឡេស៊ី ដែល​ធ្វើឱ្យ​អ្នក​បំភ្លេចចោល​ទីក្រុង​គូ​ឡា​ឡាំ​ពួ​

460
ចែករម្លែក

​ទៅ​កម្សាន្ត​នៅ​ម៉ាឡេស៊ី មិនចាំបាច់​ទាល់តែ​ដើរលេង​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ហូត​នោះទេ នៅមាន​កន្លែង​កម្សាន្ត​ល្អ​អស្ចារ្យ ៨ ទីតាំង​ផ្សេងទៀត ដែល​អាចធ្វើឱ្យ​លោកអ្នក​បំភ្លេច​ទីក្រុង​បេះដូង​របស់​ម៉ាឡេស៊ី​បាន​។

១. ឧទ្យាន​ជាតិ​គូ​ណាំង​មូ​លូ ៖ វា​ជា​ព្រៃ​ថ្ម​ស្រួចៗ​ល្អ​បំផុត​របស់​ម៉ាឡេស៊ី​។ នៅ​ទីនោះ អ្នក​អាច​ជ្រើសរើស​ការដើរ​កម្សាន្ត​បាន​ច្រើនបែប មាន​ចាប់ពី​ការឡើង​ភ្នំ​រហូតដល់​ការ​ជិះ​កង់​កាត់​តាម​ភ្នំ​។​ល​។ ការ​ចំណាយពេល​ដើរលេង​មួយ​សប្បាយ​នៅ​ឧទ្យាន​នេះ​គឺ ៤ ថ្ងៃ​។

២. គូ​ឡា​សេ​ឡាន់​ហ្គ័​រ ៖ វា​ជា​ភូមិ​នេសាទ ធ្វើដំណើរ​១​ម៉ោង​ពី​ទីក្រុង​គូ​ឡា​ឡាំ​ពួ​។ ត្បិត​វា​ជា​ភូមិ​នេសាទ តែ​វា​ល្បីល្បាញ​ខាង​ទស្សនីយភាព​អំពិលអំពែក​ដ៏​ធំ​បំផុត​លើ​ពិភពលោក​។

៣. អាយ​ផុស ៖ អាយ​ផុស​គឺជា​សួន​ទឹក​មាន​ផ្ទាំងទស្សនីយភាព​អស្ចារ្យ​ជាច្រើន ហើយ​ក្រៅពី​ទឹក អ្នក​ក៏​អាច​ដើរ​មើល​វត្ត​និង​មើល​សារមន្ទីរ​ផងដែរ​។

៤. ទឹក​ពុះបា​ចា​រ៉ា​ន់ ៖ ចេញពី​អាយ​ផុស​បន្តិច អ្នកនឹង​ទៅដល់​តំបន់​ទឹក​ពុះបា​ចា​រ៉ា​ន់ ដែលមាន​អាយុកាល ២៦០ លាន​ឆ្នាំ​។ នៅ​ទីនោះ​មាន​សណ្ឋាគារ​មួយ​សម្រាប់​ស្នាក់នៅ​ផងដែរ ឈ្មោះថា Banjaran Hot Springs Retreat​។

៥. ឡាំង​កា​វី ៖ កោះ​ឡាំង​កា​វី​មាន​ឆ្នេរ​ខ្សាច់​សក្បុស​និង​ទឹកសមុទ្រ​ខៀវស្រងាត់ ស័ក្តិសម​បំផុត​សម្រាប់​អ្នក​ដែល​ចង់​គេច​ចេញពី​ទីប្រជុំជន​អ៊ូអរ​។

៦. តំបន់​ខ្ពង់រាប​ខេ​ម​រ៉ូម ៖ តំបន់ភ្នំ​នេះ​គ្របដណ្តប់​ដោយ​ព្រៃ​ពណ៌​បៃតង​ដ៏​ស្រស់ត្រកាល ហើយ​អ្វីដែល​ពិសេស​គឺ​វា​ជា​តំបន់​ដាំ​ផ្លែ​ស្ត្រ​បឺ​រី​ដ៏​ល្បី​របស់​ប្រទេស ហើយ​អ្នក​អាច​បេះ​ហូប​នៅនឹងកន្លែង​បាន​។

៧. ប៊ូ​គិត​ទីង​ជី ៖ វា​ជា​ភូមិ​វិស្សមកាល​បែប​បារាំង​មានព្រៃ​ធម្មជាតិ និង​ស្ថិតនៅលើ​នីវ៉ូ​សមុទ្រ ៨០០ ម៉ែត្រ ដូច្នេះ​ក្រៅពី​សំណង់​បែប​អឺរ៉ុប វា​ក៏​នឹង​ផ្តល់នូវ​អាកាសធាតុ​ត្រជាក់​ល្អ​ផងដែរ​។

៨. កូតា​គី​ណា​បា​លូ ៖ វា​ជា​ភ្នំ​ខ្ពស់​ជាងគេ​នៅ​អាស៊ីអាគ្នេយ៍ ប៉ុន្តែ​ទីនេះ​ល្បីល្បាញ​សម្រាប់​ជនបរទេស​រស់នៅ​។ សព្វថ្ងៃ​មាន​ជាតិ​សាសន៍​ចម្រុះ ៣០ ប្រទេស​រស់នៅ​ភ្នំ​នេះ​៕ ដោយ៖កញ្ញាដាលីស