ទឹក​ប៉េងប៉ោះ​អាច​បន្ថយ​ហានិភ័យ​កើត​មហារីកក្រពះ​

1706
ចែករម្លែក

ពួក​អ្នកស្រាវជ្រាវ​អេ​ស្ប៉ា​ញ បាន​រកឃើញថា ការប្រើប្រាស់​ទឹក ជ្រលក់ ប៉េងប៉ោះ (Ketchup) រាល់ថ្ងៃ អាច​ការពារ​សរីរាង្គ​ផុតពី​ជំងឺមហារីក ពិសេស​មហារីកក្រពះ ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​ស្រាវជ្រាវ​អំពី​ផ្លែឈើ​ពណ៌​ក្រហម និង​បាន រកឃើញថា ទឹក​ប៉េងប៉ោះ ចម្អិន​ឆ្អិន​អាច ធ្វើឱ្យ​កើន​បរិមាណ​បាក់តេរី​មាន ប្រយោជន៍​ក្នុង​ពោះវៀន ។​
​ ​
​ពេល​ត្រូវបាន​ចម្អិន​ឆ្អិន​ទៅជា ទឹកជ្រលក់​, ប៉េងប៉ោះ​នឹង​កើន​បាក់តេរី​មាន​ប្រយោជន៍​ល្អ​ជាង ពេល​បរិភោគ​ឆៅ ។​
​ ​
​ពួក​អ្នកវិទ្យាសាស្ត្រ​អេ​ស្ប៉ា​ញ បាន​ស្រាវជ្រាវ​ឥទ្ធិពល​របស់​សារជាតិ ប្រឆាំង​អុកស៊ីតកម្ម ក្នុង​ទឹកជ្រលក់ ប៉េងប៉ោះ​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ ។ ពួកគេ​រកឃើញថា ទឹក​ប៉េងប៉ោះ​ត្រូវ បាន​ចម្អិន នឹង​ផលិត​ចេញ​សារជាតិ lycopene មាន​ប្រសិទ្ធភាព​រំញោច​ការរីកចម្រើន​របស់ បាក់តេរី​មាន​ប្រយោជន៍​ក្នុង​ពោះវៀន​, បង្កើន​ប្រព័ន្ធ​អង្គ​បដិបក្ខ​។​
​ ​
​បន្ទាប់មក ពួក​អ្នកវិទ្យាសាស្ត្រ បាន​ស្រាវជ្រាវ​ឥទ្ធិពល​របស់​សារជាតិ​ចម្រាញ់​ពី​ប៉េងប៉ោះ ចំពោះ​មហារីកក្រពះ ។ លទ្ធផល​បង្ហាញថា សារជាតិ ចម្រាញ់​ពី​ប៉េងប៉ោះ ជួយ​ពន្យឺត​លទ្ធភាព រាលដាល​និង​កម្ទេច​កោសិកា​មហារីក​។​
​ ​
​ពួក​អ្នកវិទ្យាសាស្ត្រ​ចាត់ទុកថា របកគំហើញ​ថ្មី​នេះ ជួយ​ជា​ប្រយោជន៍​ច្រើន​សម្រាប់​ការ​ស្រាវ ជ្រាវ​ខាងមុខ នេះ ដើម្បី​ទប់ស្កាត់​មហារីកក្រពះ ក៏​ដូច ជា​សម្រួល​របប​ទទួល​ទាន ដើម្បី​ជំនួយ ព្យាបាល​មហារីក ៕ ប្រែ​សម្រួល​៖ រតនៈ​