ទុក្ខ​ស្រី​ប្តី​កាន់​លុយ​! អតីត​សមាជិក​ក្រុម​ចម្រៀង Spice Girl នាង ម៉​ល ប៊ី ចាក​ចេញពី​ប្តី​ទី​២ ដោយ​គ្មាន​បាន​អ្វី​សោះ​ពី​លុយ​ជាង​១០០​លាន​ទុកឱ្យ​ប្តី​កាន់​

1421
ចែករម្លែក
  • 28
    Shares

​នាង ម៉​ល ប៊ី (Mel B) បាន​ចាកចេញ​ជាមួយ​លុយ ៩៣៦ ដុល្លារ និង​សម្លៀកបំពាក់​មួយ​វ៉ាលិស នៅពេល​នាង​ដើរ​ចេញពី​អាពាហ៍ពិពាហ៍​ទី ២ របស់​នាង​កាលពី​ឆ្នាំមុន​។​

​អតីត​សមាជិក​ក្រុម Spice Girl ដែល​រកប្រាក់​បាន ១០២,៧ លាន​ដុល្លារ​រូបនេះ បាន​និយាយថា អតីត​ប្តី​កាច​របស់​នាង​ឈ្មោះ ស្តេ​ហ្វិ​ន បេឡា​ហ្វុ​ង​តេ (Stephen Belafonte) បាន​ក្តោប​ក្តាប់​ហិរញ្ញវត្ថុ​របស់​នាង​ទាំងស្រុង​។​

​នៅក្នុង​សៀវភៅ​ថ្មី​របស់​នាង នាង​ម៉​ល​ប៊ី អាយុ ៤៣ ឆ្នាំ​ក៏​លាតត្រដាង​ផងដែរ​ថា តារា​កំប្លែង​លោក អេ​ដ​ឌី មឺ​ហ្វី (Eddie Murphy) ធ្លាប់ជា​ជីវិត​ស្នេហា​របស់​នាង ប៉ុន្តែ​នាង​ត្រូវបាន “​ទាត់​បោះបង់ចោល​យ៉ាង​ភ្ញាក់ផ្អើល​” បន្ទាប់ពី​ចាកចេញ​ពីរ​បី​ថ្ងៃ​ដើម្បី​គិត​អំពី​ទំនាក់ទំនង​របស់​ពួកគេ​។​

​នៅក្នុង​សៀវភៅ​ចំណងជើង​ថា Brutally Honest នាង​ម៉​ល​ប៊ី​បាន​និយាយថា “​ក្នុង​ជីវិត ២០ ឆ្នាំ​របស់ខ្ញុំ​មកនេះ ខ្ញុំ​បាន​រកប្រាក់​បាន​ជាង ១០២ លាន​ដុល្លារ​។ នៅពេល​ខ្ញុំ​បាន​ជួប​ស្វាមី​ទី​២​របស់ខ្ញុំ (​ស្តេ​ហ្វិ​ន​) ខ្ញុំ​មាន​ភូមិគ្រឹះ​មួយ និង​ផ្ទះល្វែង​ប្រភេទ​អា​ផាត​មិន​មួយ​នៅ​ឡូ​ស​អ៊ែន​ជែ​ល​ឡេស និង​មាន​អាជីព​ល្អ​មួយ​។ នៅពេលដែល​ខ្ញុំ​ចាក​ចេញពី​គាត់ ខ្ញុំ​បាន​ដើរចេញ​ជាមួយ​លុយ ៩៣៦ ដុល្លារ​អាមេរិក​នៅក្នុង​ធនាគារ​”​។​

​ម៉​ល​ប៊ី​បាន​និយាយ​រៀបរាប់​ពី​របៀប​ដែល​ទំនាក់ទំនង​រយៈពេល​ពេញ​មួយឆ្នាំ​របស់​នាង​ជាមួយ​តារា​កំប្លែង​អេ​ដ​ឌី អាយុ ៥៧ ឆ្នាំ​បានបញ្ចប់ នៅពេល​នាង​ត្រឡប់​ទៅ​ទីក្រុង Leeds ក្នុងពេល​កំពុងមាន​ផ្ទៃពោះ​កូន​របស់គាត់​។​

​គាត់​នឹកស្មានថា​នាង​ចង់​ចាក​ចេញពី​គាត់ ប៉ុន្តែ​ម៉​ល​ប៊ី​បាន​ទទូចថា នាង​តែងតែ​ចង់​វិលត្រឡប់​ទៅវិញ​។ នាង​សារភាពថា “​ខ្ញុំ​ស្រឡាញ់​អេ​ដ​ឌី​ខ្លាំងណាស់ តែ​ឥឡូវ​ខ្ញុំ​បាន​បាត់បង់​គាត់​ហើយ​”​។​

​ហើយ​និយាយ​ទាក់ទង​នឹង​លោក​ស្តេ​ហ្វិ​ន ដែល​នាង​បាន​ជួប​បន្ទាប់ពី​លោក​អេ​ដ​ឌី នាង​បាន​បន្ថែមថា “​ពី​ម្តាយ​ឯករាជ្យ​ម្នាក់ ខ្ញុំ​បាន​ក្លាយជា​ស្ត្រី​ម្នាក់​ដែល​មិនដឹង​ពី​ព័ត៌មាន​លម្អិត​របស់​ធ​នាគារ​នាង មិនអាច​ធ្វើការ​សម្រេច​ចិត្តបាន ហើយ​គ្មាន​ទំនាក់ទំនង​មិត្តភាព​ជាមួយ​មិត្តភក្តិ​ឬ​គ្រួសារ​ចាស់​នោះឡើយ​”៕ ដោយ៖ កញ្ញាដាលីស

នាង​ម៉​ល​ប៊ី​ចាក​ចេញពី​លោក​ស្តេ​ហ្វិ​ន បេឡា​ហ្វុ​ង​តេ ជាមួយ​ប្រាក់​ត្រឹម ៩៣៦ ដុល្លារ និង​ខោអាវ​មួយ​វ៉ាលិស​ប៉ុណ្ណោះ