ទុយនេស៊ីប្រើប៉ូលិសយន្តល្បាតអំឡុងពេលបិទប្រទេស, អ្នកដែលហ៊ានចេញក្រៅត្រូវតែបង្ហាញអត្តសញ្ញាណប័ណ្ណ

292
ចែករម្លែក

ប៉ូលិសយន្តមួយគ្រឿងត្រូវបានដាក់ឱ្យល្បាតលើដងផ្លូវនៃប្រទេសទុយនេស៊ីដើម្បីឱ្យប្រាកដថា ប្រជាជនអនុវត្តតាមបទបញ្ជាបិទប្រទេសដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩។

មានឈ្មោះថា PGuard ប៉ូលិសយន្តនេះត្រូវបានដាក់ល្បាតដោយក្រសួងមហាផ្ទៃទុយនេស៊ីនៅទូទាំងរដ្ឋធានីទុយនីស និង ធ្វើប្រតិបត្តិការដោយការបញ្ជាពីចម្ងាយ។

វាត្រូវបានបំពាក់ជាមួយកាមេរ៉ាអ៊ីនហ្វ្រារ៉េដ Full HD ចំនួន ៤ គ្រាប់ កាមេរ៉ា ៣៦០ ដឺក្រេ ១ គ្រាប់ ប្រព័ន្ធ GPS និង ប្រព័ន្ធកម្តៅឡាស៊ែរ និងអាចដំណើរការបាន ៨ ម៉ោង។

ប៉ូលិសយន្ត PGuard នឹងស្រែកប្រាប់ទៅជនសង្ស័យរំលោភបទបញ្ជាបិទប្រទេសថា “តើអ្នកឯងកំពុងធ្វើអី? បង្ហាញអត្តសញ្ញាណប័ណ្ណឱ្យឆាប់។ អ្នកឯងមិនដឹងថាគេបិទប្រទេសទេ?”។

ច្បាប់បិទប្រទេសមានន័យថា គ្រប់គ្នាត្រូវសម្ងំនៅក្នុងផ្ទះពួកគេ ប៉ុន្តែមនុស្សនឹងត្រូវអនុញ្ញាតឱ្យចេញក្រៅសម្រាប់ហេតុផលសុខភាព និង ទិញរបស់របរចាំបាច់៕ ដោយ៖ កញ្ញាដាលីស

ប៉ូលិសយន្ត PGuard ល្បាតនៅរដ្ឋធានីទុនីសមួយថ្ងៃ៨ម៉ោង