ទូរទស្សន៍​លេខ​៥​បញ្ចេញ​រឿង​អប់រំ​ខ្លី​ដែលមាន​ចំណងជើង​ថា “​គ្រូរបាំ​”

339
ចែករម្លែក

ភ្នំពេញៈ ស្ថានីយទូរទស្សន៍​លេខ​៥​និង​ក្រុមហ៊ុន “​ទី​ហ្វី​” ថ្នាំ​បំបាត់​ផ្តាសាយ​បានរួម​គ្នា​សហការ ក្នុងការ​លើកកម្ពស់​និង​គាំទ្រ “​សង្គម​គ្រួសារ​” ដោយ​ការផលិត​ខ្សែភាពយន្ត​ខ្នាត​ខ្លី​រឿង “​គ្រូរបាំ – Traditional Dance Teacher” ដើម្បី​ជាការ​ក្រើនរំលឹក​និង​ងាក​មក​មើ​លពី​ភាព​សំខាន់​នៅក្នុង គ្រួសារ​តាមរយៈ​តួ​សម្តែង​ដែល​និយាយ​ពី​រឿងរ៉ាវ​ជីវិត​របស់ខ្លួន​ឯង​កាល​នៅ​ជា​វ័យ​កុមារ និង​មានរឿង​កើតឡើង​ដែល​នឹកស្មាន​មិន​ដល់​។

​អ្នកនាង រស់ ម៉ា​ឡែ​ន​ប្រធាន​គ្រប់គ្រង​និង​ចាត់ការ​ទូរ​ទៅ​ស្ថានីយទូរទស្សន៍​លេខ​៥​ប្រាប់​រស្មី កម្ពុជា​កាលពី​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​២០២០​ឱ្យដឹងថា​ដោយ​សាច់រឿង​នៃ​ខ្សែភាពយន្ត​មួយ​នេះ​ជា​រឿងរ៉ាវ​របស់​ឪពុក​និង​កូន​ពីរ​នាក់​ដែល​កាល​ពីមុនមក​មានការ​ស្រឡាញ់​និង​ចុះសម្រុង​គ្នា​លើ​របាំ​បុរាណ​តែ​ពេលដែល​កូនស្រី​ធំ​ឡើង​ក៏មាន​ការចាប់អារម្មណ៍​ទៅលើ​សិល្បៈ​វប្បធម៌​ថ្មីៗ​ហើយក៏​ធ្វើ​ឲ្យ​កើតមាន​ការមិនចុះសម្រុង​គ្នា​រវាង​ឪពុក​និង​កូន​រហូត​នៅ​ទីបំផុត​រឿងរ៉ាវ​ដែល​នឹង​ស្មាន​មិន​ដល់​ក៏បាន​កើតមានឡើង​។​

​ប្រធាន​គ្រប់គ្រង​បាន​ប្រាប់ទៀតថា “​ទី​ហ្វី​” ថ្នាំ​បំបាត់​ផ្តាសាយ​នាំមុខ​របស់​ប្រទេស​ថៃ​បានផ្តល់ សារសំខាន់​ទៅលើ​សង្គម​គ្រួសារ​យ៉ាងខ្លាំង​ជាពិសេស​នៅ​អំឡុងពេល​ដែលមាន​វិបត្តិ​កូ​វីដ​១៩ ដែល​កំពុងតែ​កើតមានឡើង​នៅក្នុង​ពេលនេះ​ការមើល​ថែ​សមាជិក​នៅក្នុង​គ្រួសារ​ចាត់ទុកថា ជា​រឿង​មួយ​ដែល​ប្រជាជន​កម្ពុជា​គ្រប់រូប​គួរតែ​ជួយ​គ្នា​និង​យកចិត្តទុកដាក់​ដើម្បី​ឆ្លង​ផុតពី​វិបត្តិ មួយ​នេះ​ទាំងអស់គ្នា​៕ ដោយៈ បូ​រិ​ន​

ទាំងនេះ អាច​ទស្សនា​ខ្សែភាពយន្ត​ថ្មី​រឿង “​គ្រូរបាំ – Traditional Dance Teacher” បាន​តាមរយៈ​ ​Youtube