ទើប​ចេញពី​គុកទៅកាប់គេ ត្រូវ​ចូល​គុក​វិញ​

1060
ចែករម្លែក

ដោយ:ប​.​ជ័យ/បន្ទាយមានជ័យ: ក្មេង​ទំនើង ទើប​ចេញពី​គុក ត្រូវ​ចូល​គុក​វិញ​ដោយសារ​កាប់​គេច​ង់​ផុង​លលា​ដ៏​ក្បាល ។​ ករណីនេះ ជនរងគ្រោះ​មានឈ្មោះ ជា ផល្លី ភេទ ប្រុស អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​ព្រ​ហ៊ូ​ត សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

ជនរងគ្រោះ​ត្រូវ​វ័យ​ស្ទាវ​ម្នាក់​យក​ពូថៅ​កាប់​មកលើ​ខ្លួន​២​ពូថៅ​បណ្តាល​ឲ្យ​របួសធ្ងន់​នៅវេលា​ម៉ោង ១០និង១៨​នាទី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​-សង្កាត់​អូរ​អំបិល ​ក្រុង​សិរីសោភ័ណ ​ខេត្តបន្ទាយមានជ័យ ។​

លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុ​ងិ​រី​សោភ័ណឲ្យដឹងថា កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​១​ក្រុម​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ រួច​បញ្ជូន​ជាមួយ​វត្ថុតាង​មក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត ។​

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ជនសង្ស័យ​មានឈ្មោះ ឈន ភារ​ម្យ ភេទ ប្រុស អាយុ ២៦​ឆ្នាំ​រស់នៅ​ភូមិ​-សង្កាត់​អូរ​អំបិល បាន​សារភាពថា នៅ​ថ្ងៃកើតហេតុ​នោះ​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​មកដល់​មុខផ្ទះ ហើយ​បាន​គប់​សំបក​ពោត​ចូលក្នុង​បរិវេណ​ផ្ទះ​របស់ខ្លួន ពេលនោះ​ខ្លួន​មាន​កំហឹង​ជាខ្លាំង បាន​រត់​ទៅយក​ពូថៅ​ដែល​ទុក​នៅផ្ទះ​បាយ ហើយ​ជិះ​ម៉ូតូ​តាម​ជនរងគ្រោះ ពេល​ជិះ​ទៅដល់​ខ្លួន​បាន​ហៅ​ជនរងគ្រោះ​ឲ្យ​ឈប់​បាន​កាប់​ទៅលើ​ជនរងគ្រោះ​ចំនួន​២​ពូថៅ ត្រូវចំ​មួកសុវត្ថិភាព ហើយ​ផុង​ដល់​លលា​ដ៏​ក្បាល៕B/