ទេព បូ​ព្រឹក្សា ប្តឹង​អ្នក​ជះ​ស្រា​រួមទាំង​ម្ចាស់​ហាង​សមុទ្រ និង​ក្រុមហ៊ុនស្រា Hite នូវ​ទឹកប្រាក់​១០​ម៉ឺន​ដុល្លារ

1039
ចែករម្លែក
  • 38
    Shares

ដោយ​: បូ​រិ​ន / ភ្នំពេញ​: កាលពី​ថ្ងៃរសៀល​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ តារាចម្រៀង​កញ្ញា ទេព បូ​ព្រឹក្សា បាន​ចូល​ប៉ុស្តិ៍​បូលីស សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ក្រោយ​នាង​ត្រូវ​ភ្ញៀវ​ក្នុង​ហាង សមុទ្រ ជះ​កំប៉ុង​ស្រា​បៀរ Hite​។

​តារាចម្រៀង​សិច​ស៊ី​រូបនេះ​បានបញ្ជាក់​ដល់​ក្រុម​សារ​ព័​ត៍​មាន​ថា នាង​បានស្នើរ​ពាក្យបណ្តឹង​ធ្វើការ​ប្តឹងទៅ​បុរស​ដែ​ម​ជនបង្ក​(​គប់​កំប៉ុង​ស្រា​ទៅដល់​នាង​កំពុង​ច្រៀង​) រួមទាំង​ថៅកែ​ហាង និង​ក្រុមហ៊ុនស្រា​បៀរ hite ដែល​បាន​អញ្ជើញ​នាង​មក​ច្រៀង ដែល​មិនបាន​គិតពី​សុវត្ថិភាព​របស់​នាង បណ្តោយ​ឲ្យ​ជនសង្ស័យ​ជះ​ស្រា​មកលើ​នាង ហើយ​នាង​ទាមទា​ជំងឺ​ចិត្ត​ចំនួន​១០​ម៉ឺន​ដុល្លារ ហើយ​ប្រាក់​នោះ​យកទៅ​ឧ​ប​ត្ត​ម្ភ​ទៅលើ​កុមារកំព្រា និង​ចែកជូន​មនុស្ស​ចាស់​ក្រីក្រ​ឬ​អ្នកសិល្បៈ​មាន​បញ្ហា​។

​សូម​រំលឹកថា យោងតាម​ការរៀបរាប់ របស់​កញ្ញា ទេព បូ​ព្រឹក្ស ទាំង​ក្ដី​ឈឺចាប់ បាន​ឲ្យ​ដឹងថា កញ្ញា បានមក​ភោជនីយដ្ឋាន​ខាងលើ គឺ​ត្រៀម​ច្រៀង ៦ បទ រួច​ទៅ​ច្រៀង មួយកន្លែង​ទៀត តែ​ពេល​កញ្ញា មកដល់​ម៉ោង ៩ និង​៥០​នាទី ដោយ​កញ្ញា ត្រូវ​ច្រៀង គឺ​ម៉ោង ១០ តែ​ម្ចាស់​ហាង​ទំនង ខឹង​មិន​និយាយ​អី ។ ខណៈ​នៅពេល​កើតហេតុ គឺ​ពេលដែល​កញ្ញា កំពុងតែ​ច្រៀង ស្រាប់​តែមាន​យុវជន​ម្នាក់ ដោយ​សង្ស័យ ជា​កូន​ម្ចាស់​ហាង ឬ​ជា​សាច់ញាតិ​ម្ចាស់​ហាង បាន​យក​កំប៉ុង​ស្រា​បៀរ គប់​ដាក់​រូបនាង​តែម្តង និង​ធ្វើ​ឲ្យ​កញ្ញា ខឹងសម្បារ ព្រមទាំង​មានការ​ឈឺចាប់​ខ្លាំង​បំផុត រួចហើយ​យុវជន និង​បក្ខពួក ពេលដែល​គប់​ហើយ ក៏បាន​គេចខ្លួនបាត់ ពី​ហាង​អស់​៕ ល​