ទេវតាឆ្នាំជូតឈ្មោះព្រះនាងគោរាគៈទេវី ទ្រង់សោយតេលំ

1685
ចែករម្លែក

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ មហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំជូតពុទ្ធសករាជ២៥៦៤ ត្រូវជាគ្រឹស្តសករាជ២០២០នឹងឈានមកដល់នៅម៉ោង២០,៤៨នាទីនាថ្ងៃទី១៣ ខែមេសាឆ្នាំ២០២០ ខាងមុខនេះ។នេះបើតាមឯកសារមហាសង្ក្រាន្តដែលបោះពុម្ភផ្សាយនិងរៀបរាងឡើងដោយលោកអ៊ឹម បូរិន្ធដែលមាន៩៦ទំព៌រ ជានាយកនៃគណកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រនិងប្រពៃណីទំនៀមទម្លាប់ខ្មែរ។

ឯកសារមហាសង្ក្រាន្តឆ្នាំថ្មីបានអធិប្បាយទៀតថាទេវតាឆ្នាំថ្មីជាកូនទីពីរនៃកបិល​មហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរព៌ណលឿង លម្អនៅព្រះកាណ៌ដោយផ្កាអង្គារបុស្ស អភរណកែវមុក្តា ភក្សាហារទ្រង់តេលំ(ប្រេង)។ក្នុងឯកសារមហាសង្ក្រាន្តមិនបាន​បកប្រែថាទ្រង់សោយប្រេងទេ។គ្រាន់តែដាក់ជាភាសារបាលីថាតេលំទទេ។ តែលោកបូរិន្ទបានបកស្រាយប្រាប់រស្មីកម្ពុជាអោយដឹងថាទេវតាសោយប្រេងធុញ្ញជាតិ ជាប្រងល្ងឫប្រេងសណ្តែក មិនមែនប្រេងឥន្ទនៈទេ។រីឯព្រះហស្តស្តាំទ្រង់ព្រះខន័ ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់អង្គុយបើកព្រះនេត្ររំពៃលើខ្នងព្យាគ្ឃៈ(ស្តេចខ្លា)ជាពាហនៈ។

តាមទំនាយប្រចាំឆ្នាំជូតមានភ្លៀង600មេ។ក្នុងនោះ240មេលើចក្រវាឡ។180មេលើព្រៃហេមពាន្តនិង120មេលើមហាសមុទ្រនិងជម្ពូទ្វីបសំរាប់មនុស្សលោកទទួលបាន60មេ។បណ្តាលអោយមានភ្លៀងនៅដើមឆ្នាំតិច កណ្តាលឆ្នាំភ្លៀងល្អនិងចុងឆ្នាំច្រើន។ឆ្នាំជូតនាំមកនូវអាកាសធាតុមិនក្តៅ មិនត្រជាក់ តែមានព្យុះម្តងម្កាល។ទឹកទន្លេ បឹងបួរឆ្នាំជូតទឹកធំណាស់ជាងឆ្នាំទាំងពួង។

អ្នកកើតឆ្នាំជូតមានពង្សជាទេវតាប្រុស តំណាងអោយសត្វកណ្តុរ មានធាតុទឹក។ជាមនុស្សច្រើននិយាយស្តីដាច់ខាត មិនសូវញញឹមញញែមរកអ្នកណាទេ។ធ្វើអីស្រេចតែចិត្តខ្លួនឯងជាធំ។មិនសូវចូលចិត្តស្តាប់មតិអ្នកដ៏ទៃនោះទេ។ល។មហាសង្ក្រាន្តបានលំអិតខ្លឹមសារជាច្រើន ទាក់ទងទៅនឹងឆ្នាំជូត៕/B