ទោះជាមមាញឹកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប៉ុន្តែក្រុងប៉ោយប៉ែតនៅធ្វើការងារអភិវឌ្ឍនបន្តដែរ

72
ចែករម្លែក

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ រដ្ឋបាលក្រុងប៉ោយប៉ែតក៏មមាញឹកក្នុងយុទ្ធនាការចុះអប់រំផ្សព្វផ្សាយប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) និងកៀរគរកសប្បុរសជនដើម្បីជួយឧបត្ថម្ភ សម្ភារៈ ស្បៀងផ្សេងៗត្រៀមការងារមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាព ខ្វះខាតខ្លាំង ។
ប៉ុន្តែចំពោះការងារអភិវឌ្ឍន៍ រដ្ឋបាលក្រុងនេះនៅតែបន្តធ្វើដែរ ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត កាលពីដើមសប្តាហ័ក្នុងខែមេសា ឆ្នាំ២០២០ នេះ បានអោយលោក វ៉ា ជឹមណារ៉េត ចៅសង្កាត់រងទី១សង្កាត់ប៉ោយប៉ែត និង លោក ប៊ុន សុវុទ្ធា សមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតនិងក្រុមការងារអភិវឌ្ឍន៍សង្កាត់ប៉ោយប៉ែត ចុះ កាយដាក់ប្រព័ន្ធលូបង្ហូរមុខកាត់ ១,២ម៉ែត្រ ប្រវែងសរុប ១២០ម៉ែត្រ ស្ថិតនៅក្នុងភូមិបាលិលេយ្យ២ (ចំណុចផ្លូវស្តង់តាងួន)ឆ្ពោះទៅផ្លូវកែង ជិតដល់សាលាវិទ្យាល័យអូជ្រៅ ចាក់ទៅប្រព័ន្ធលូផ្លូវជាតិលេខ៥មុខហាងអង្គជាយដែន ក្នុងភូមិគីឡូម៉ែត្រលេខ៤សង្កាត់ផ្សារកណ្តាល៕/B