ទោះបីជា​មានកូន​ក៏ដោយ ក៏ គង់ ចាន់​ស្រីមុំ នៅតែ​សិច​ស៊ី

547
ចែករម្លែក

​ភ្នំពេញ​៖ បើទោះបីជា​មានកូន​ក៏ដោយ ក៏​អ្នកនាង គង់ ចាន់​ស្រីមុំ នៅតែ​សិច​ស៊ី ធ្វើ​ឲ្យ​មហាជន គ្រប់គ្នា ចាប់អារម្មណ៍ មួយរយៈ​ពេល ចុង​ក្រោយនេះ​តែម្ដង ខណៈពេល​នាង​បាន​កំពុងតែ​រស់ នៅ យ៉ាង​មាន​ក្ដី​សុខ ជាមួយ​ក្រុមគ្រួសារ ។​

​ជាក់ស្ដែង ដូចជា​កាលពីពេល​ថ្មីៗ​នេះ អ្នកនាង​បានបង្ហាញ​រូបភាព​ជាច្រើន​សន្លឹក​ក្នុង​ឈុត ស​ម្លៀ​បំពាក់​ពណ៌ ស ដោយ​បញ្ចេញ​សម្រស់​ដើមទ្រូង និង​សាច់​ភ្លៅ​ដ៏​សខ្ចី ធ្វើ​ឲ្យ​ហ្វេ​នៗ​គ្រប់គ្នា ឃើញ​ហើយ សម្លឹងមើល​មិន​ដាក់​ភ្នែក​នោះទេ​។

​តាមរយៈ​រូបភាព​នោះ​ផងដែរ ហ្វេ​នៗ​ជាច្រើន ក៏​លាន់មាត់​សរសើរ​តារា​ស្រី​រូបនេះ ទោះបី ជា​បច្ចុប្បន្ន នាង​មានកូន​មួយ​ហើយ​ក៏ដោយ តែ​សម្រស់ គឺ​នៅតែ​ស្រស់ស្អាត​ខ្លាំង មិន​ចាញ់ ពេល​ក្រមុំ​នោះទេ ពិសេស​សិច​ស៊ី ទាក់ទាញ​ខ្លាំង​ទៀត​។​

​អ្នកនាង គង់ ចាន់​ស្រីមុំ ពុំ​សូវ​លេចមុខ​ក្នុង​វិស័យ​សិល្បៈ ដូច​កាលពីមុន​យ៉ាងណាក្ដី​ក៏​មហាជន គ្រប់គ្នា​នៅតែ​ចាប់អារម្មណ៍​អ្នកនាង ពិសេស​នោះ គឺ​តាមរយៈ​សកម្មភាព​រស់​នៅ​ប្រចាំថ្ងៃ របស់​អ្នកនាង​ផ្ទាល់ និង​ស្វាមី​របស់​នាង លោក គឹម សីហា ។​

​សូម​រំលឹក​ផងដែ​ថា អ្នកនាង បានធ្វើ​ឲ្យ​មហាជន​ជាច្រើន ភ្ញាក់ផ្អើល និង​នឹកស្មាន​មិន​ដល់ ក្រោយពេល​អ្នកនាង បានប្រកាស​ក្នុង​បណ្ដាញ​សង្គម​ថា ផ្ទះ​ថ្មី​ដែល​ខ្លួន និង​ស្វាមី ទើបតែ ទិញ​បាន ៣ ខែ​នោះ ត្រូវ​លក់​ទៅ​ទាំង​អាល័យ ដោយសារតែ​ម៉ាក់​អ្នកនាង មិន​ព្រម​រើ​មក ព្រោះ​គាត់​ថា ឆ្ងាយ​ពី​ផ្ទះ​មិត្ត​ភ័​ក្ត ម្យ៉ាងវិញទៀត ឆ្ងាយ​ពី​កន្លែង​ការងារ និង​សាលា​កូន​ទៀតផង​។ ដោយសារតែ​ហេតុផល​ទាំងនេះហើយ បានធ្វើ​ឲ្យ​តារា​ស្រី​រូបនេះ​សម្រេចចិត្ត​លក់​ផ្ទះ​ដ៏ ស្រស់ស្អាត ដែល​ទើបតែ​ទិញ​បាន ៣ ខែ​នេះ ចេញ​វិញ​តែម្ដង​៕ ដោយ​៖ បូ​រិ​ន​