ទំនេរ​ពេក​ដោយសារ​កូ​រ៉ូ​ណា តែងខ្លួន​ធ្វើ​ស៊ី​ផ្លូវ​អារម្មណ៍​អ្នកជិតខាង​ចង់​ដាច់​ផ្ងារ​

230
ចែករម្លែក

បច្ចុប្បន្ន ខណៈ​ប្រទេស​អង់គ្លេស ដាក់​បម្រាម​ហាម​មិនឱ្យ​ប្រជាជន​ដើរហើរ​រហេតរហូត​ពោលគឺ ឱ្យ​សម្ងំ​នៅតែ​ក្នុងផ្ទះ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា ឬ​កូ​វីដ​-១៩ ប្រជាជន​ធុញថប់ ព្រោះ​គ្មានអ្វី​ធ្វើ​។

​ដូចនេះ​អ្នកខ្លះ​ព្យាយាម​ធ្វើ​នេះ​ធ្វើ​នោះ​នៅផ្ទះ​ដើម្បី​បំបាត់​ភាព​អផ្សុក​។ ប៉ុន្តែ​មនុស្ស​ម្នាក់​បានធ្វើ រឿង​ភ្ញាក់ផ្អើល​នឹកស្មាន​មិន​ដល់​។​

​គូស្នេហ៍​វ័យក្មេង​មួយគូ​ស្រឡាំងកាំង​យ៉ាងខ្លាំង នៅពេល​អ្នកជិតខាងរ​បស់​ខ្លួន​ធ្វើ​រឿង​ដ៏​ចម្លែក ស្ទើរ​មិនគួរ​ឱ្យ​ជឿ​នោះ​គឺ​តុបតែង​ខ្លួន​ជា​គុម្ពោត​ព្រៃ​។ នី​កូ​ឡាស មឺ​រ៉ា​យ (Nicholas Murray) និង មេ​ដេលី​ន ម៉ៃ​-​ដេ​វី​ស (Madeline Mai-Davies) មកពី​ស្ទី​វនិច (Stevenage) តំបន់​ហឺត​ហ្វ​ដ​សៀ (Hertfordshire) ប្រទេស​អង់គ្លេស សម្លឹងមើល​ដោយ​ក្ដី​ភ្ញាក់​នៅពេល​អ្នកជិតខាង​ដែល​តុបតែង ខ្លួន​ជា​គុម្ពោត​ព្រៃ​រត់​ប្រសេចប្រសាច​ចុះឡើង​តាមផ្លូវ​ខាងមុខផ្ទះ​។​
​ ​
ឃ្លី​ប​វីដេអូ​សកម្មភាព​នេះ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ដោយមាន​អ្នក​ចូល​ទស្សនា​រហូតដល់​ទៅ ១៦,៥ លាន​ដង បន្ទាប់ពី​ពួកគេ​ថត​បង្ហោះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គមតី​ក​តុ​ក (TikTok)៕ ប្រែ​សម្រួលៈ​ខុម​