ទំព័រ​សុភមង្គល​! គន្លឹះ​ថែទាំ​កូន ពេល​ផ្ទុះ​វីរុស​ក្នុង​សហគមន៍​របស់​អ្នក​

215
ចែករម្លែក

ការផ្ទុះ​ឡើង​នៃ​វីរុស អាចជា​ភាព​តានតឹង​សម្រាប់​មនុស្សពេញវ័យ និង​កុមារ​។ ចូរ​និយាយ​ជា មួយ​កូនៗ​របស់​អ្នក​អំពី​ការផ្ទុះ​ឡើង ព្យាយាម​រក្សា​ភាពស្ងប់ស្ងាត់ និង​ធានាថា​ពួកគេ​មាន សុវត្ថិភាព​។ ប្រសិនបើ​សមរម្យ សូម​ពន្យល់​ពួកគេ​ថា​ជំងឺ​ភាគច្រើន​មក​កូ​វីដ​-១៩ ហាក់ដូច ជា​ស្រាល​។ កុមារ​ឆ្លើយតប​ខុសគ្នា ចំពោះ​ស្ថានភាព​ស្ត្រេ​ស​ជាង​មនុស្សពេញវ័យ​។​

​នេះ​គឺជា​វីរុស​ថ្មី ហើយ​យើង​កំពុង​សិក្សា​អំពី​វា ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​ហាក់ដូចជា មិនមាន​ករណី​ជំងឺ​ច្រើន​ចំពោះ​កុមារ​ទេ​។ ជំងឺ​ភាគច្រើន រួមទាំង​ជំងឺ​ធ្ងន់ធ្ងរ​កំពុង​កើតឡើង ចំពោះ​មនុស្សពេញវ័យ​ដែលមាន​អាយុ​ធ្វើការ និង​មនុស្ស​ចាស់​។ ប្រសិនបើ​មាន​ករណី​នៃ ការ​កូ​វីដ​-១៩ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សាលារៀន​កូន​អ្នក សាលា​អាច​នឹង​ផ្អាក​ការសិក្សា របស់​សិស្ស​ទាំងអស់គ្នា​។​

​ចូរ​តាមដាន​ការផ្អាក​នៅ​សាលា​នៅក្នុង​សហគមន៍​របស់​អ្នក​។ អាន ឬ​មើល​ប្រភព​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុងស្រុក​ដែល​រាយការណ៍​ពី​ការ​ផ្អា​ការសិក្សា​។ ប្រសិនបើ​សាលារៀន​ត្រូវបាន​ផ្អាក​ជា បណ្តោះអាសន្ន សូម​ប្រើ​ការរៀបចំ​ថែទាំ​កូន​ជំនួស ប្រសិនបើ​ចាំបាច់​។​

​ប្រសិនបើ​កូន​របស់​អ្នកធ្លាក់​ខ្លួន​ឈឺ​ដោយមាន​កូ​វីដ​-១៩ សូម​ជូនដំណឹង​ដល់​កន្លែង​មើលថែ ឬ​សាលា​របស់​ពួកគេ​។ និយាយ​ជាមួយ​គ្រូ​អំពី​ការងារ​ថ្នាក់ និង​សកម្មភាព​ដែល​ពួកគេ​អាច ធ្វើបាន​ពី​ផ្ទះ ដើម្បី​រក្សា​ការងារ​សាលា​របស់​ពួកគេ​។​លើកទឹកចិត្ត​កុមារ និង​ក្មេង​ជំទង់​កុំឱ្យមានការ​ប្រមូលផ្តុំ​នៅ​កន្លែង​សាធារណៈ​ផ្សេងទៀត ខណៈពេលដែល​សាលា​ត្រូវបានផ្អាក​ការសិក្សា ដើម្បី​ជួយ​បន្ថយ​ការរីក​រាលដាល​នៃ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​៕ ដោយៈ​health.com.kh