ទ្វារ​បង្ហៀរទឹក​មុំ​បី​កសាងបាន​៧០​ភាគរយ​នឹង​បញ្ចប់​នៅពេល​ខាងមុខ​

781
ចែករម្លែក

​ដោយៈ​បាយ័ន​/​ព្រះ​វិហារៈ​ទ្វារ​បង្ហៀរទឹក​មុំ​បី​ដែល​កសាង​ដោយ​ក្រសួង​ធនធានទឹក​និង​ឧ​ត្តុ​និយម រហូតមកដល់​ពេលនេះ​កសាង​សម្រេចបាន​៧០​ភាគរយ​ហើយនឹង​បញ្ចប់​នៅពេល​ឆាប់ៗ​ខាងមុខនេះ​។​នេះ​បើតាម​ការបញ្ជាក់​ឱ្យដឹងពី​ក្រសួង​ធនធានទឹក​និង​ឧ​ត្តុ​និយម​នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៨​។​

​សំណង់​បង្ហៀរ​មុំ​បី ស្ថិតក្នុង​ឃុំ​តេ​ជោ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដែល​បច្ចុប្បន្ន សម្រេច​ការងារ​បាន​ប្រមាណ ៧០​ភាគ​ហើយ ។ សូមជម្រាបថា សំណង់​បង្ហៀរ​មុំ​បី ត្រូវបាន​សាងសង់ឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្គត់ផ្គង់​ទឹក​ដល់​ការធ្វើ​កសិកម្ម ក៏ដូចជា​ការប្រើប្រាស់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​កងទ័ព​ដែល​កំពុង​ឈរជើង​នៅតាម​ខ្សែបន្ទាត់​ព្រំដែន និង​គ្រួសារ ។​

​សូមបញ្ជាក់ថា​ទីតាំង​ទ្វារ​បង្ហៀរទឹក​មុំ​បី គឺ​កាលពីមុន​ឆ្នាំ​២០០៧​ពុំមាន​ស្ពាន​ឬ​ទ្វារ​ទឹក​ទេ ។​ប៉ុន្តែ​នៅ​ឆ្នាំ​២០០៨​អូរ​មុំ​បី​នេះ​ត្រូវបាន​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង​សុមេធ​អគ្គ​ស្នងការរង​នគរបាលជាតិ​ក្រសួងមហាផ្ទៃ​និង​ជា​មេបញ្ជាការ​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤​និង​ទី​៥​បានធ្វើ​ទំ​បន់​បង្ហៀរ​ដើម្បី​ជាការ​ស្តុក​ទឹក​សម្រាប់​កងកម្លាំងប្រដាប់អាវុធ​ប្រើប្រាស់​និង​ប្រជាពលរដ្ឋ​ប្រើប្រាស់​ផងដែរ​។​

​រហូតមកដល់​ឆ្នាំ​២០១៨​នេះ គឺមាន​រយៈពេល​១០​ឆ្នាំ ត្រូវបាន​ក្រសួង​ធនធានទឹក​និង​ឧ​ត្តុ​និយម សម្រេច​កសាង​ទ្វារ​ទឹក​បង្ហៀរ​ថ្មី ហើយ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​កសាងបាន​៧០​ភាគរយ​ហើយ ហើយនឹង​បញ្ចប់​នាពេល​ឆាប់ៗ​ខាងមុខនេះ​ដើម្បី​ជាការ​បង្ហៀរទឹក​ក៏ដូចជា​ស្តុក​ទឹក​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​៕S/
​រូបភាពៈ​ទ្វារ​បង្ហៀរទឹក​មុំ​បី​កសាងបាន​៧០​ភាគ​ហើយនឹង​បញ្ចប់​នៅពេល​ឆាប់ៗ​នាពេលខាងមុខ​៕​បាយ័ន​

ទ្វារ​បង្ហៀរទឹក​មុំ​បី​កសាងបាន​៧០​ភាគរយ​នឹង​បញ្ចប់​នៅពេល​ខាងមុខ​