ធនាគារជាតិ​នៃ​កម្ពុជា​រំលឹក​ជាថ្មី​ម្តងទៀតរឿង​លុយកាក់​

1312
ចែករម្លែក

​ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​១៣​ខែកក្កដា​នេះ​បានប្រកាស​រំលឹក​ជាថ្មី​ម្តងទៀត​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ថា​ធនាគារជាតិ​នៃ​កម្ពុជា សូម​ជូនដំណឹង​ដល់​សាធារណជន​ទូទៅ មេត្តា​ប្រុងប្រយ័ត្ន ចំពោះ​ការឃោសនា ផ្សព្វផ្សាយ កៀរគរ​ប្រមូល​មូលនិធិ និង​ធ្វើ​ប្រតិបត្តិការ ទិញ លក់ ជួញដូរ ទូទាត់ កាស​អេឡិចត្រូនិក​ដែល​មិនមាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

​ធនាគារជាតិ​បញ្ជាក់ទៀតថា​បុគ្គល ឬ​នីតិបុគ្គល​ណា​ដែល​ធ្វើ​ការឃោសនា​ផ្សព្វផ្សាយ កៀរគរ​ប្រមូល​មូលនិធិ ធ្វើ ប្រតិបត្តិការ ទិញ លក់ ជួញដូរ ទូទាត់​កាស​អេឡិចត្រូនិក​ដោយ​មិនមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ មាន​សមត្ថកិច្ច នឹងត្រូវ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។​
​ធនាគារជាតិ​នៃ​កម្ពុជា​សង្ឃឹមថា​សាធារណជន​ទូទៅ​នឹង​អនុវត្ត​ខ្លឹមសារ​របស់​សេចក្តីថ្លែងការណ៍​រួម​បាន​យ៉ាង​ខ្ជាប់ខ្ជួន​៕​សរន​