ធនាគារ​អេស៊ីលីដា​បរិច្ចាគ​ថវិកា​៣.០០០​លាន​រៀល​សម្រាប់​សកម្មភាព​ម​នុស្ស​ធម៌​និង​បង្ការ​ការរីក​រាល​ ​ដាល​នៃ​ជំងឺ​កូ​វីដ​-១៩

191
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​បាន​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​សម្រាប់ គោលដៅ​មនុស្សធម៌​នៅក្នុងពេល​តែមួយ ដោយ​បរិច្ចាគ ថវិកា​សរុប ចំនួន ៣.០០០​លាន​រៀល សម្រាប់​ចូលរួម​ក្នុង​កិច្ចការ​សង្គម​និង​មនុស្សធម៌​។​ក្នុង​ថវិកា​សរុប​៣​ពាន់​លាន​រៀល​នេះ​ទឹកប្រាក់​ចំនួន ៨០០​លាន​រៀល​សម្រាប់​ចូលរួមចំណែក​ដោយផ្ទាល់​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ -១៩​។​

​ចំណែក​ថវិកា​ចំនួន​២០០​លាន​រៀល​តាមរយៈ​សមាគម​ធនាគារ​នៅ​កម្ពុជា​សម្រាប់​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​រីឯ​ថវិកា​ចំនួន​១.២០០​លាន​រៀល​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ដើម្បី​ទ្រទ្រង់​ដល់​វិភាគទាន​សប្បុរសធម៌​នៅ​កម្ពុជា​។​

​ចំពោះ​ថវិកា​ចំនួន​៨០០​លាន​រៀល​ទៀត​ជូន​កាកបាទក្រហមកម្ពុជា​ដើម្បី​ទ្រទ្រង់​សកម្មភាព មនុស្សធម៌ និង​ជួយ​ទ្រទ្រង់​ដល់​សកម្មភាព​កាកបាទក្រហមកម្ពុជា​។​បណ្ឌិត​InChanny​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​បាន​មានប្រសាសន៍ថា​សុខភាព​របស់​ប្រជាពលរដ្ឋ​មាន​សារៈសំខាន់​ណាស់​ពីព្រោះ​ពួកគេ​ជា​កម្លាំងចលករ​នៃ​ការកសាង​ជាតិ​និង​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។​

​ប្រជាជនមាន​សុខភាព​ល្អ​មានការ​ចូលរួម​កាន់​ស​កម្ម​ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​មានការ​រីកចម្រើន​។​ហេតុដូចនេះ​ធនាគារ​ចូលរួមចំណែក​ក្នុង​សកម្មភាព​មនុស្សធម៌​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​គាំទ្រ​ដល់​សុខុមាលភាព​សាធារណៈ​។​ក្នុងការ​ទប់ស្កាត់​សភាពការណ៍​គ្រោះភ័យ​ដែល​បង្កដោយ​ជំងឺ​រីក​រាលដាល​កូ​វីដ​-១៩​និង​បន្ត​ការបរិច្ចាគ​ថវិកា​សម្រាប់​ទ្រទ្រង់​ដល់​វិភាគទាន​សប្បុរសធម៌​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​និង​កាកបាទក្រហមកម្ពុជា​ដែល​ធនាគារ​បានធ្វើ​ឡើង​ជា​រៀងរាល់ឆ្នាំ​៕S/​