ធនាគារ​ឯកទេស​វី​ង​ឈ្នះ​ពានរង្វាន់​“​ស្ថាប័ន​ដែលមាន​ភាព​ច្នៃប្រឌិត​បំផុត​ផ្នែក​ប្រព័ន្ធ​ឌីជីថល​”

500
ចែករម្លែក
  • 24
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​ធនាគារ​ឯកទេស​វី​ង​(​ខេ​ម​បូ​ឌា​)​លីមីត​ធី​ត​បានទទួល​ពានរង្វាន់​”​ស្ថាប័ន​ដែលមាន​ភាព​ច្នៃប្រឌិត​បំផុត​ផ្នែក​ប្រព័ន្ធ​ឌីជីថល ” ពី​កម្មវិធី “​ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មានវិទ្យា​កម្ពុជា​ឆ្នាំ ២០១៩” ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ រ៉ា​ហ្វ​ល​ឡឺ​រ៉ូយ៉ាល់ កាលពី​យប់​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០១៩​។

​ការផ្តល់​ពានរង្វាន់​នេះ​បាន​ធ្វើឡើង​ស្រប​ពេលដែល​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ធនាគារ​ចល័ត​ឈានមុខ​គេ​វី​ង​បានបង្ហាញ​ផលិតផល​និង​សេវាកម្ម​ឌីជីថល​ដែល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នៅ​ពិព័រណ៍​បច្ចេកវិទ្យា​ធំ​បំផុត​នៅ​កម្ពុជា​ដែលមាន​ឈ្មោះថា “​ឌីជីថល​កម្ពុជា​” នៅ​កោះ​ពេជ្រ​ពីថ្ងៃ​ទី ១៥​ដល់​១៧ ខែមីនា​ឆ្នាំ ២០១៩ ។​

​មានប្រសាសន៍​នៅក្នុង​កម្មវិធី​ទទួល​ពានរង្វាន់ អគ្គនាយក​ធនាគារ​ឯក​ទេស​វី​ង លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស មានប្រសាសន៍ថា​៖​វា​គឺជា​មោទនភាព​មួយ​របស់​ធនាគារ​ឯក​ទេស​វី​ង​ដែល​បាន​បម្រើសេវា​កម្មដ​ល់អ​តិ​ថិ​ជនកម្ពុជា​ក្នុងអំឡុងពេល​១០ ឆ្នាំ​កន្លងមកនេះ ដោយ​ផ្តល់ជូន​នូវ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ទំនើប តែមាន​លក្ខណៈសាមញ្ញ ដោយបាន​នាំ​អតិថិជន​ទៅកាន់​ពិភពថ្មី​មួយ​នៃ​សេវា​ធនាគារ​ចល័ត ពិសេស​ក្រុម​ប្រជាជន​មិន​ធ្លាប់ប្រើ​ប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​ធនាគារ​។

​លោក ម៉ា​ឡូ​ឡូ​ស មានប្រសាសន៍​បន្តថា “​ពានរង្វាន់​នេះ​ពិតជា​ភ័ស្តុតាង​មួយ​ដែល​បង្ហាញថា វី​ង​គឺជា​ក្រុមហ៊ុន​ដែល​នាំយក​ការច្នៃប្រឌិត​បច្ចេកវិជ្ជា​ឌីជីថល​ចុងក្រោយ​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​ដោយ​បើក​លទ្ធភាព​ជាច្រើន​សម្រាប់​ប្រជាជន​កម្ពុជា មិន​ថា​ទៅលើ​អាជីវកម្ម​របស់​ពួកគេ ឬ​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ​ឡើយ​។ សម្រាប់​អតិថិជន​ដែល​ចង់​ជ្រាប​ច្បាស់​អំពី​ផលិតផល និង​សេវាកម្ម​របស់​វី​ង ពួកគេ​ក៏​អាចមក​កាន់​បញ្ជរ​វី​ង នៅក្នុង​កម្មវិធី​ពិព័រណ៍ ឌីជីថល កម្ពុជា​ផងដែរ​”​។

​វត្តមាន​របស់​វី​ង​នៅក្នុង​ពិព័រណ៍​បច្ចេកវិទ្យា​“​ឌីជីថល​កម្ពុជា​”​មាន​គោលបំណង​ធ្វើឱ្យ​ប្រជាជន​កាន់តែ​ខិតជិត​ទៅកាន់​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​ជាពិសេស​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ព្រោះ​ធនាគារ​ឯកទេស​វី​ង​ជឿជាក់ថា​ប្រជាជន​កម្ពុជា​នឹង​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​ដែល​រដ្ឋាភិបាល​កម្ពុ​ជាមាន​បំណង​សម្រេចបាន​នៅ​ឆ្នាំ​២០២៣​។

​អ្នកចូលរួម​ឬ​ក្រុមហ៊ុន​ឯកជន​អាច​ស្វែងរក​ការពិគ្រោះ​យោបល់​ជាច្រើន​ទាក់ទង​នឹង​ផលិតផល​និង​សេវាកម្ម​របស់​វី​ង​ជាពិសេស​របៀប​ដែល​ធនាគារ​ឯកទេស​វី​ង​អាចជួយ​រៀបចំ​ការទូទាត់​អាជីវកម្ម​របស់​ពួកគាត់​ឲ្យ​កាន់តែ​មាន​ភាព រហ័ស​ងាយស្រួល និង​មាន​សុវត្ថិភាព​។​

​ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មានវិទ្យា​កម្ពុជា​ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មានវិទ្យា (NIPTICT) ត្រូវបាន​បង្កើតឡើង​ចាប់ពី​ឆ្នាំ​២០១៥​គឺជា​ការប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​គមនាគមន៍​ជាតិ​ធំ​បំផុត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែលមាន​គោលបំណង​បង្ហាញ​ពី​សមិទ្ធផល​និង​ជោគជ័យ​នៃ​ការច្នៃប្រឌិត​ក្នុង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មានវិទ្យា (ICT) នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕S/

​ចំណងជើង​រូបថត​៖ អគ្គនាយក​ធនាគារ​ឯក​ទេស​វី​ង លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស​ធនាគារ​ឯកទេស​វី​ង​និង​ឈ្នះ​ពានរង្វាន់​“​ស្ថាប័ន​ដែលមាន​ភាព​ច្នៃប្រឌិត​បំផុត​ផ្នែក​ប្រព័ន្ធ​ឌីជីថល​”