ធ្វើឱ្យ​ប្លែក​ពី​គេ គឺ​ពិព័រណ៍​សត្វ​ល្មូ​ន ក្រុង​តូ​រ៉ុ​ន​តូ ឆ្នាំ​២០១៩

555
ចែករម្លែក

កន្លងមក យើងទាំងអស់គ្នា ប្រាកដជា​ធ្លាប់​ឮ​ពាក្យ “​ពិព័រណ៍​” ដែល​មានន័យថា ការដាក់​តាំង ឬ​ការបញ្ចេញ​ឱ្យឃើញ នូវ​វត្ថុ​ផ្សេងៗ ដើម្បី​ឃោសនា​ផ្សព្វផ្សាយ​។ ពិព័រណ៍​ដែល​យើង​ធ្លាប់តែ​ឮ មានដូចជា ពិព័រណ៍​រថយន្ត ពិព័រណ៍​សៀវភៅ ឬ​ពិព័រណ៍​បច្ចេកវិទ្យា ជាដើម​។ ប៉ុន្តែ​អ្នក​ប្រាកដជា​មិនដែល​ឮថា មាន​ពិព័រណ៍​សត្វ​ល្មូ​ន​នោះឡើយ ។
​ ​
​ទោះជា​យ៉ាងណា ពេលនេះ អ្នកមាន​ឱកាស​បានឮ និង​បានឃើញ​ហើយ​។ នេះ​ជា ទិដ្ឋភាព​នៃ “​ពិព័រណ៍​សត្វ​ល្មូ​ន ក្រុង​តូ​រ៉ុ​ន​តូ ឆ្នាំ​២០១៩” (2019 Toronto Reptile Expo) ដែល​ធ្វើឡើង​នៅ​ទីក្រុង​តូ​រ៉ុ​ន​តូ ប្រទេស​កាណាដា កាលពី​ថ្ងៃទី​៣១ ខែមីនា កន្លងទៅ ។
​ ​
នៅក្នុង​ពិព័រណ៍ ដែលមាន​រយៈពេល​មួយថ្ងៃ​នេះ បាន​ទាក់ទាញ​ភ្ញៀវ​ចូល​ទស្សនា​រាប់ ម៉ឺន​នាក់ ដែល​ចង់​យល់ដឹង ពី​របៀប​ធ្វើជា​ម្ចាស់​សត្វ​ល្មូ​ន ដែលមាន​ការទទួលខុសត្រូវ​៕