នគរបាលខណ្ឌឬស្សីកែវបង្ក្រាបករណីគ្រឿងញៀន និងចោរកម្មឃាត់ជនសង្ស័យសរុប១១នាក់

142
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវស្រាវជ្រាវបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងចោរកម្ម(លួចម៉ូតូ) ឃាត់បានជនសង្ស័យ​១១នាក់ និង រកឃើញថ្នាំមួយចំនួន នៅសង្កាត់មួយចំនួន ក្នុងខណ្ឌឬស្សីកែវ កាល​ពី​យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ។

លោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបានបញ្ជាក់ថា កំលាំងជំនាញខណ្ឌឬស្សីកែវសហការជាមួយ ប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវបង្ក្រាបជាក់ស្ដែងករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅសង្កាត់ស្វាយប៉ាក សង្កាត់ទួលសង្កែ១ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។

ជាលទ្ធផលកំលាំងជំនាញយើងក៏ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ក្នុងបីករណីផ្សេងគ្នា ដោយករណីទី១ មាន២នាក់ ដូចជាទី១- ឈ្មោះ សាន់ កភ្លី ភេទប្រុស អាយុ​២៨ឆ្នាំ ជនជាតិឥស្លាម ទីលំនៅ ភូមិក្រសះថ្មី ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងមុខរបរមិនពិតប្រាកដ។ ២- ឈ្មោះ ពេជ្រ ចន្ថា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិតាគោ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល មុខរបរកម្មករសំណង់។ សម្ភារៈ​ដកហូតរួមមាន ក្រាមពណ៌សថ្លាចំនួន៣កញ្ចប់។

លោកអធិការបានបន្តថា ចំពោះករណីទី២ ពាក់ព័ន្ធចោរកម្ម២នាក់ ទី១/ជនសង្ស័យឈ្មោះឈីន ចិត្រភេទប្រុសអាយុ២០ឆ្នាំមុខរបរគ្មានស្នាក់នៅផ្ទះជួលផ្លូវជាតិលេខ​៥ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ (មានសារធាតុញៀន)។ ២/ជនសង្ស័យឈ្មោះសេន តាំងភេទប្រុសអាយុ២៧ឆ្នាំ មុខរបរជាងកញ្ជក់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវឩកញ្ញាម៉ុងរិទ្ធី ភូមិគង្គារផុសសង្កាត់ទួលសង្កែទី២ (មានសារធាតុញៀន)។ សម្ភារដកហូតរួមមានម៉ូតូ១គ្រឿងម៉ាកC125 ពណ៍ខ្មៅ ពាក់ស្លាកលេខស្វាយរៀង1K 5761 ដែកសំប៉ែតចំនួន១ កូនសោរលេខ៨ចំនួន១។

ករណីទី៣ ពាក់ព័ន្ធគ្រឿងញៀន៧នាក់ ទី១- ឈ្មោះ ង្វៀងថៃ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម ទីលំនៅ ភូមិផ្សាតូច សង្កាត់ ទួសង្កែ១ ខណ្ឌឬស្សីកែវ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់) ។ ២- ឈ្មោះ ម៉ន មាន ភេទប្រុស អាយ ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ ស្រះព្រាង ស្រុកបាធាយ ខេត្តកំពុងចាម មុខរបរមិនពិត ( ជួញដូរ ) ៣- ឈ្មោះ អាយ ហរ័ឃាង ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិផ្សាតូចសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ មុខរបកម្មករ (ជួញដូរ) ៤-ឈ្នោះ ឈួនសុភាព ភេទប្រុស អាយុ ៣៦ ឆ្នាំ ទីលំនៅ សង្កាត់ព្រៃស ខណ្ឌដង្កោ មុខរបកម្មករ(ប្រើប្រាស់) ៥- ឈ្នោះ ប៉ោ ពឿន ភេទ ប្រុស អាយុ ៣៧ឆ្នាំ ទីលំនៅភូមិ ស្នាពុល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង មុខរប កម្មករ (ប្រើប្រាស់) ។ ៦-ឈ្មោះ ហម ចាន់ណា ភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរ មានទីលំនៅ មិនពិតប្រាកដ មុខរបកម្មករ។ ៧-ឈ្មោះ ស៊ឹមមូសហ្វា ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរ មានទីលំនៅផ្ទះលេខគ្មាន ផ្លូវជាតិលេខ៥ ភូមិ ឃ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ មុខរបរមិនពិតប្រាកដ។ សម្ភារៈដកហូតមាន ក្រាមពណ៌សថ្លាចំនួន៦កញ្ចប់តូច។

បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចក៏បានប៉ុស្តិ៍កំពុងសាកសួរកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។​ ចំណែកម៉ូតូសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញ៕B/