នគរបាលនិងមន្ត្រីអាជ្ញាធរជួយពន្លត់ករណីឆេះផ្ទះប្រជាពលរដ្ឋនៅផ្សារចំការគរ

90
ចែករម្លែក

ដោយ:ប.ជ័យ/បន្ទាយមាជ័យ ៖ នគរបាលនិងមន្ត្រីអាជ្ញាធរជួយពន្លត់ករណីឆេះផ្ទះប្រជាពលរដ្ឋនៅផ្សារចំការគរផ្លូវជាតិលេខ៥៦ ភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

មន្ត្រីនគរបាលជំនាញបានអោយថឹងថា បន្ទាប់ពីបានទទួលសេចក្តីរាយការណ៍ស្នើពីប្រជាពលរដ្ឋនៅទីកើតហេតុ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាលោកស្នងការរងផែនអគ្គីភ័យ និងប្រចាំបញ្ជាដឹកកម្លាំង និង រថយន្តពន្លត់គ្គីភ័យចំនួន៣គ្រឿងចេញទៅជួយសង្គ្រោះបាញ់ទឹកពន្លត់ ហើយបានគ្រប់គ្រងសភាពការណ៍បាន(មិនឆេះរាលដាល)។

ជោគជ័យនៃការពន្លត់អគ្គីភ័យនេះ នាំអោយលោកស្នងការកោតសរសើរកិច្ចសហការល្អរវាងពលរដ្ឋ មន្ត្រីអាជ្ញាធរនិងកងកម្លាំងនគរបាល។

ហើយដើម្បីបង្ការការពារនិងជួយសង្គ្រោះករណីបែបនេះឬក៏ចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពនោះ លោកស្នងការបានអំពាវនាវថា ៖ សុំប្រជាពលរដ្ឋយើងអាចរាយការណ៍មកលេខ លោកស្នងការ បាន 01195750 ,012 222206 ឬលេខនគរបាលប៉ុស្តិ៍រដ្ឋបាល អធិការដ្ឋាន ស្នងការរងទទួលផែននិងស្នងការដ្ឋានក៏បាន៕/B