នគរបាល​ខណ្ឌ​សែន​សុខ​បញ្ជូន​មនុស្ស​៥​នាក់​ទៅ​តុលាការ​២​ករណី​ផ្សេងគ្នា​

885
ចែករម្លែក

ដោយ : ចាន់តូ​/ភ្នំពេញ ​៖ នគរបាល​ខណ្ឌ​សែន​សុខ​ប​ញ្ជួ​ន​មនុស្ស​៥​នាក់​ទៅ​តុលាកា​ក្នុង​សំណុំរឿង​២​ផ្សេងគ្នា​ក្រោយពី​បញ្ចប់​និតិ​វិធី​សាកសួ​។ កា​រប​ញ្ជួ​ន​ជនសង្ស័យ​ទាំង​៥​នាក់​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ កញ្ញា​ឆ្នាំ ២០១៨​។​

សមត្ថកិច្ច​ប្រាប់ថា ​ជនសង្ស័យ​ដែល​ប​ញ្ជួ​ន​ទៅ​តុលាកា​នៅ​ព្រឹក​នេះ​ មាន​២​ករណី​១​ករណី​ប្រើប្រាស់​គ្រឿងញៀន​និង​២​ករណី​ឆក់​កាបូប​ដែល​សមត្ថកិច្ច​ធ្វើការ​បង្ក្រាបបាន​នាពេល​កន្លងមក​។

នគរបាល​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​ទាំង​០៥​នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទាំង​៦​បានធ្វើការ​ឃាត់ខ្លួន​នាពេល​កន្លងមក​ ដោយ​ការឃាត់ខ្លួន​នេះ​បន្ទាប់ពី​កម្លាំង​បានធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន​ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​ដែល​អាច​កើតមាន​ហើយ​បានឃើញ​ជនសង្ស័យ​ទាំងនេះ​ក៍​ឃាត់ខ្លួន​។

​លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការ​ខណ្ឌ​បានអោយដឹងថា ជនសង្ស័យ​ដែល​ប​ញ្ជួ​ន​ទៅ​តុល​កា​នា​ព្រឹក​នេះ​មាន​០៥​នាក់ ​ហើយ​ពួកគេ​ជាប់​ពាក់ព័ន្ធ​នឹ​ង​បទល្មើស​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ​និង​បទល្មើស​ឆក់​កាបូប​មាន​ស្ថាន​ទំងន់ទោស​។​

លោក អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ​សូមជួយ​សហ​ការណ៍​និង​ផ្តា​ល់​ព័ត៌មាន​ដល់​សមត្ថកិច្ច​ផង ​ពាក់ព័ន្ធ​និង​ករណី​ក្មេង​ទំនើង អំពើ​លួច ឆក់​ផ្សេងៗ​ជាពិសេស​ក្រុមក្មេងស្ទាវៗ​ដែល​ប្រ​មូ​​ល​ផ្តុំគ្នា​ប្រើប្រាស់​គ្រឿងញៀន​សូម​រាយ​កាណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន ​ដើម្បី​ងាយស្រួល​ក្នុងការ​ចុះបង្ក្រាប​៕​B