នគរបាល​ចេញទៅ​ជួយ​ជួសជុលផ្ទះ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ឃុំ​រហាល​

911
ចែករម្លែក

​ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង​ស្រុក​ព្រះនេត្រព្រះ បាន​ចេញទៅ​ជួយ​ជួសជុលផ្ទះ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ភូមិ​-​ឃុំ​រហាល​ស្រុក​ព្រះនេត្រព្រះ​។​

​លោក​វរសេនីយ៍ មាស រឹទ្ធី អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ ប្រាប់​កាសែត​រស្មី​កម្ពុជា នា​ថ្ងៃទី​១៩​ខែវិច្ឆិកា​ថា យោង​ការណែនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត កម្លាំង​នគរបាល​ជាច្រើន​នាក់ បាន​ចេញទៅ​ជួយ​ជួសជុលផ្ទះ​រងគ្រោះ​៤​ខ្នង ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នោះ​ហើយ​។​

​សូម​រំលឹកថា គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​កាលពី​ម៉ោង​៤​និង​៤៥​នាទី នៅ​ភូមិ​-​ឃុំ​រហាល​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បង្ក​អោយ​ខូចខាត​ផ្ទះ​ពលរដ្ឋ​៤​ខ្នង ក្នុងនោះ​ខូច​ធ្ងន់​២​ខ្នង និង​របួសស្រាល​ពលរ​ដ្ឋ​ឈ្មោះ យ៉ាំង សេត ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ​។ ខ្យល់​កន្ត្រាក់​នោះ ក៏បង្ក​ទ្រេត​បង្គោល​ភ្លើង​តង់​ខ្ពស់ ហើយ​ដាច់​ចរន្ត​និង​រលំ​ផ្ទះ​សង្កត់​ពលរដ្ឋ​ម្នាក់​របួសធ្ងន់​។ គ្រោះ​ធ​ម្ន​ជាតិ​នោះ​កើតឡើង​កាលពី​ម៉ោង​៤​និង​៤៥​នាទី នៅ​ភូមិ​-​ឃុំ​រហាល​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ ខ្យល់​កន្ត្រាក់​ខាងកើត ក៏បង្ក​ឲ្យ​ទ្រេត​បង្គោល​បញ្ជូន​ចរន្ត​តង់ស្យង់​ខ្ពស់ ១១៥​គីឡូវ៉ុល នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ខាង​ស្ពាន​រហាល ចំនួន​១​ដើម បង្ក​ឲ្យ​កាត់ផ្តាច់​ចរន្តអគ្គិសនី​១​កំណាត់​យប់​។​

​ក្រុមការងារ​នៃ​ក្រុមហ៊ុន​ផៅ​វ័រ ត្រែ​ន​មី​សិន​ឡាញ និង​អគ្គិសនី​កម្ពុជា​អនុ​ស្ថានីយ៍​ខេត្តបន្ទាយមានជ័យ ជួសជុល​តម្រង់បង្គោល និង​ដោះស្រាយ​ភ្ជាប់​ចរន្តអគ្គិសនី​បាន​វិញ នៅ​ជាង​ម៉ោង​១១​យប់ នា​ថ្ងៃទី​ដដែល​៕