នគរបាល​ដុត​កម្ទេច​ទឹកក្រូច​ដែល​រំលោភ​កម្មសិទ្ធិបញ្ញា​ចំនួន​ជិត​១.០០០​ដប​

1366
ចែករម្លែក
  • 76
    Shares

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ដុត​បំផ្លាញចោល​នូវ​ទឹកក្រូច​ជិត​១.០០០​ដប ដែលជា​ផលិតផល​រំលោភសិទ្ធិ​បញ្ញា នៅ​ព្រឹក​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៨ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​

​លោក​វរសេនីយ៍ឯក យិន នី នាយរង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ទឹកក្រូច​ដែល​រំលោភសិទ្ធិ​បញ្ញា​ឬ​ក្លែងក្លាយ​ទាំងនេះ នៅក្នុង​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៧ ដោយ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បានធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​និង​រកឃើញ​ទឹកក្រូច​ម៉ាក​ប៊ី​ក (BIG) ទៅលើ​អាជីវករ​លក់ដូរ​នៅ​ផ្សារ​នឹង​នៅតាម​ផ្ទះ​ចំនួន​៣​នាក់ បានធ្វើ​អាជីវកម្ម​លក់​ទឹកក្រូច​ម៉ាក​នេះ ដោយ​រំលោភ​លើ​កម្ម​សិទ្ធ​ផ្តាច់មុខ​។​

​អ្នក​ទាំង​បីមាន ១- ឈ្មោះ​តាន់ ប៊ុន​ហ៊ុយ ២- ឈ្មោះ​មាន ផ្លុ​ង អិន និង​៣- ឈ្មោះ ផល ច​ន្ធី នៅ​ក្រុង​សិរីសោភ័ណ ។​

​ការធ្វើ​នេះ តាម​បណ្តឹង​របស់​ម្ចាស់​ក្រុមហ៊ុន​អាយ​ឃ្យូ​ភី​អេស ត្រេ​ឌី​ង ខូ អិ​ល​ធី​ឌី​( I.Q.P.S Trading Co,.Ltd )​ដែល​ទទួល​លក់​ចែកចាយ​ផ្តាច់មុខ ផលិតផល​ភេសជ្ជៈ Carbonated Drink ម៉ាក​ប៊ី​ក​( BIG) ក្នុង​ក្រុង​សិរីសោភ័ណ និង​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

​លោកនាយ​រងការិយាល័យ​បាន​បន្តថា​ទឹកក្រូច​ដែល​សមត្ថកិច្ច​ធ្វើការ​ដកហូត​យកមក​រក្សាទុក នៅ​ស្នងការដ្ឋាន និង​ធ្វើការ​បំផ្លាញចោល​នាពេលនេះ មាន​សរុប​ចំនួន​៩៦​យួរ ស្មើនឹង​៩៩៦​ដប ក្នុងនោះ​មាន ទឹកក្រូច​ម៉ាក​BIG ដប​ធំ ចំណុះ​៣,១​លីត្រ ចំនួន​២៦​យួរ ស្មើ​១៥៦​ដប​និង​ទឹកក្រូច​ម៉ាក​BIG ដប​តូច​ចំណុះ​៣២០​មី​លី​លីត្រ​ចំនួន​៧០​យួរ​ស្មើ​៨៤០​ដប​។​

​ការ​នាំទៅ​បំផ្លាញចោល​នេះ ដោយ​ទទួលបាន​នូវ​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​និង​កា​រស​ម្រន​សម្រួល​ឯកភាព​ពី​លោក តេង សា​ម៉ៃ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ៕