នាយករដ្ឋមន្ត្រី​ជប៉ុន​នឹង​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន

161
ចែករម្លែក

​បណ្តាញ​សារព័ត៌មាន​បាន​រាយការណ៍​ថា នាយករដ្ឋមន្ត្រី​ជប៉ុន​នឹង​ប្រកាស​ដាក់​ប្រទេស​ភាពអាសន្ន​នៅ​ថ្ងៃ​អង្គារ​ទី​០៧​មេសា​នេះ​ដើម្បី​បញ្ឈប់​ការឆ្លង​វីរុស​កូវី​ដ​១៩ ស្របពេល​ដែល​រដ្ឋាភិបាល​កំពុង​រៀប​​ចំ​កញ្ចប់​ថវិការ​ដើម្បី​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ច​ដើម្បី​ចៀសវាង​ការធ្លាក់ចុះ​ដុនដាប​សេដ្ឋកិច្ច​។​

​មនុស្ស​ជាង ៣.៥០០ នាក់​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩ នៅ​ប្រទេស​ជប៉ុន ហើយ​មនុស្ស ៨៥​នាក់​បាន​ស្លាប់​ដោយសា​វីរុស​នេះ​។​

​កាសែត Yomiuri បាន​រាយការណ៍​ថា នាយករដ្ឋមន្ត្រី លោក​ស៊ីន​ហ្សូ អាបេ​ទំនងជា​នឹង​ប្រកាស​ផែនការរ​បស់​លោក​អំពី​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​នេះ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ ហើយ ចំណាត់ការ​ថ្មី​នេះ​ ទំនងជា​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ពុធ​៕​ប្រែ​សម្រួល​៖​សុខា​/sn

នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ីន​ហ្សូ អាបេ