នាយករដ្ឋមន្ត្រី​ប្រាប់​អោយ​ត្រៀម​បំរុង​ទុក​ក្នុងករណី​បិទ​ទីក្រុង​ហាណូយ​និង​ទីក្រុង​ហូ​ជី​មី​ញ​

147
ចែករម្លែក

​នាយករដ្ឋមន្ត្រី​វៀតណាម​កាលពី​ថ្ងៃអាទិត្យ​ទី​២៩​មីនា​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ទីក្រុង​ហាណូយ​និង​ទីក្រុង​ហូ​ជី​មី​ញ​ពិនិត្យ​និង​ធ្វើ​បច្ចុប្បន្នភាព​នៃ​ផែនការ​ស្តីពី​​ជម្ងឺ​កូវី​ត​១៩​ឡើងវិញ​ដើម្បី “​ធានា​ការត្រៀមខ្លួន​សម្រាប់​សេណា​រី​យ៉ូ​បិទ​ទីក្រុង​”​ នេះ​បើ​យោ​តាម​វេបសាយ​VnExpress​។​

​នាយករដ្ឋមន្ត្រី លោក ង្វៀន សួន ហ្វុក បាន​និយាយ​ដូចនេះ​នៅ​កិច្ចប្រជុំ​តាម​អន​ឡាញ​មួយ​ស្តីពី​ការប្រយុទ្ធ​ប្រឆាំង​កូវី​ត​១៩ ជាមួយ​ក្រុម​មេដឹកនាំ​នៃ​ទីក្រុង​​ធំៗ​ចំនួន​៥​គឺ​គឺ​ទីក្រុង​ហាណូយ ក្រុង​ហូជីមិញ ក្រុង​ហាយ​ហ្វុង ទីក្រុង​ដា​ណាំង​និង ទីក្រុង​កាន់ថឺ ។​

​លោក ង្វៀន សួន ហ្វុក​បាន​ស្នើ​ឱ្យ​ទីក្រុង​ហាណូយ​និង ទីក្រុង​ហូ​ជី​មី​ញ​ធានា​ធនធាន ជាពិសេស​ស្បៀងអាហារ​សម្រាប់​គ្រប់​កាលៈទេសៈ​និង​ដោះស្រាយ​យ៉ាង​តឹងរឹង​​ជាមួយ​នឹង​ពួក​អ្នក​ទិញ​លក់​ដែល​ដំឡើងថ្លៃ​ស្បៀងអាហារ​និង​ការផ្គត់ផ្គង់​វេជ្ជសាស្ត្រ​។​

​ដោយ​និយាយថា​ប្រទេស​វៀតណាម​បាន​ឈាន​ដល់​ដំណាក់កាល​កំពូល​នៃ​ជំងឺ​រាតត្បា​តកូវីត​១៩ នោះ លោក​ង្វៀន សួន ហ្វុក​បាន​ស្នើ​ឱ្យ​រដ្ឋបាល​ក្រុង​ទាំង ៥ ​នេះ បង្កើន​ការយកចិត្តទុកដាក់ និង​ទាញ​យក​ផលប្រយោជន៍​ពី​រាល់​ម៉ោង​និង​នាទី ដើម្បី​អនុវត្ត​វិធានការ​ដែល​បានកំណត់ ” ។​

​លោក បាន​និយាយថា​ទីក្រុង​នានា​គួរតែ​ត្រៀម​ធនធានមនុស្ស​និង​ការផ្គត់ផ្គង់​ដើម្បី​ដោះស្រាយ​ជាមួយ​បញ្ហា​វីរុស​ក្នុង​ទ្រង់ទ្រាយ​ធំ​ការពារ​ប្រជាជន​កុំ​ឱ្យ​ដំណើរ​​ចេញពី​តំបន់​ផ្ទុះ​វីរុស​នេះ​ទៅ​តំបន់​ផ្សេងទៀត និង​ត្រៀម​ខ្លួន​ជួយ​ដល់​តំបន់​ផ្សេងទៀត ប្រសិន​តំបន់​ទាំងនោះ​មាន​ការឆ្លង​វីរុស​ច្រើន​។​

​កាលពី​ថ្ងៃទី​២៦​ខែ​មីនា នាយករដ្ឋមន្ត្រី​វៀតណាម​បាន​ស្នើ​ឱ្យ​តំបន់​នានា​នៅ​ទូទាំង​ប្រទេស​បញ្ឈប់​ព្រឹត្តិការណ៍​សង្គម ការប្រមូលផ្តុំ​ជួប​មនុស្ស​ជាង​២០​នាក់​ឡើង​​នៅ​កន្លែង​ណាមួយ និង​ការជួបជុំ​មាន​គ្នា​១០​នាក់​ឬ​ច្រើន​ជាង​នេះ​នៅ​ខាងក្រៅ​កន្លែង​ការងារ សាលារៀន និង​មន្ទីរពេទ្យ ហើយ ការ​ស្ថិតនៅ​ឆ្ងាយ​ពីគ្នា​២​ម៉ែត្រ​​នៅ​ទីកន្លែង​សារ​ធា​រណៈ​។​

​រដ្ឋាភិបាល​ក៏​បាន​ស្នើសុំ​ឱ្យ​បញ្ឈប់​ការធ្វើ​អាជីវកម្ម “​មិនចាំបាច់​” លើកលែង​តែ​ហាង​លក់​អាហារ ឱសថ​ស្ថាន និង ប្រេងឥន្ធនៈ​ជ​រហូតដល់​ថ្ងៃទី ១៥ ខែ​មេសា​។​

​នៅ​វៀតណាម រហូត​មកដល់ពេលនេះ មាន​ករណី​ឆ្លង​វិ​រុសចំនួន​១៩៤​នាក់ ដោយ​២៥​នាក់​ក្នុងចំណោម​អ្នក​ឆ្លង​វីរុស​ទាំងអស់នេះ ត្រូវបាន​អនុញ្ញាត​ឱ្យ​ចេញ​​ពី​មន្ទីរពេទ្យ​បន្ទាប់​ពី​ជាសះស្បើយ​៕​ប្រែ​សម្រួល​៖​សុខា​

​រូប​ទីលាន​មួយ​នៅ​ទីក្រុង​ហាណូយ ស្ទើរ​គ្មាន​មនុស្ស​ធ្វើ​ដំណើរ​ដោយ​ការ​រឹតបន្តឹង​ក្នុងពេល​ឆ្លង​រាលដាល​វីរុស​កូវី​ត​១៩