នាយករដ្ឋមន្ត្រី​ឥណ្ឌា​ជំរុញ​ឱ្យ​ពលរដ្ឋ​អុជ​ទៀន​អំឡុង​ពេល​មាន​វិបត្តិ​វីរុស​

181
ចែករម្លែក

​នៅក្នុង​សារ​ជា​វីដេអូ​ដែល​ថ្លៃ​ង​ទៅកាន់​ប្រទេស​ជាតិ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិ​នដ្រា ម៉ូ​ឌី បាន​ស្នើ​ឱ្យ​ពលរដ្ឋ​អុជ​ទៀន​នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី​ថ្ងៃទី​០៥​ខែ​មេសា​ដើម្បី​”​ប្រឆាំង​ភាព​ងងឹត​”​នៃ​វិបត្តិ​វីរុស​កូវី​ដ​១៩​ខណៈ​ដែល ប្រទេស​ឥណ្ឌា បាន​ចូល​ដល់​ថ្ងៃទី​៩​នៃ​ចំណាត់ការ​បិទ​ប្រទេស​ទាំង​ស្រុង​រយៈពេល​៣​សប្តាហ៍​។​

​លោក ណារិ​នដ្រា ម៉ូ​ឌី បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ទី​០៣​ខែ​មេសា​នេះ​ថា “​ក្នុង​អំឡុង​ពេល​នេះ អ្នក​ទាំងអស់​គ្នា​បានបង្ហាញ​ការ​មាន​វិន័យ​និង​ការជួយ​ជ្រោមជ្រែង​ដ៏​អស្ចារ្យ​ហើយ​នេះ​គឺជា​ការផ្តល់​កិត្តិយស​ដល់​​អ្នក ។ បទដ្ឋាន​នៃ​ការ​ឃ្លាតឆ្ងាយ​ពី​គ្នា​ក្នុងសង្គម​ដោយ​មិន​ជួបជុំ​សាធារណៈ នេះ មិន​ត្រូវ​បាន​រំលោភ​នៅពេល​នេះ​ទេ​”​។​

​ប្រទេស​ឥណ្ឌា​ត្រូវបាន​គេ​រំពឹងថា​នឹង​ស្ថិតនៅក្រោម​ការបិទ​ប្រទេស​ទាំង​ស្រុង​រហូត​ដល់​ពាក់​កណ្តាល​ខែ​មេសា​ដើម្បី​បញ្ឈប់​ការឆ្លង​រាលដាល​នៃ​វីរុស ដែល​បាន​ឆ្លង​ដល់​មនុស្ស ២.៥៤៣ នាក់​ជាមួយនឹង​​អ្នកស្លាប់​កើនឡើង​ដល់ ៧២ នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិ​នដ្រា ម៉ូ​ឌី កាលពី​មុន​នេះ​ក៏​បាន​សុំទោស​ប្រជាជន​ឥណ្ឌា ដែល​ជួប​ការលំបាក​ដោយសារ​តែ​វិធានការ​របស់​រដ្ឋាភិបាល​