នាយក​រដ្ឋ​ម​ន្ត្រីៈ​ចិន​កំពុង​នាំមុខ​ក្នុង​ការជួយ​លើ​គម្រោង​ធារាសាស្ត្រ​នៅ​កម្ពុជា​

1258
ចែករម្លែក
សម្តេចតេជោក្នុុងជំនួបជាមួយរដ្ឋមន្រ្តីធនធានទឹកចិន

ដោយៈ​តារា​រិ​ទ្ធៈ​សៀមរាបៈ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​លើក​ឡើង​ថា​ប្រទេស​ចិន​បាន​កំពុង​នាំមុខគេ​ក្នុង​ការជួយ​ដល់​វិស័យ​ធារាសាស្ត្រ​នៅ​កម្ពុជា​។​ក្នុងនោះ​ប្រព័ន្ធធារាសាស្ត្រ ចំនួន ១១ កំពុង​អនុវត្តន៍ ក្រោម​គម្រោង​ជំនួយ​របស់​ប្រទេស​ចិន ។​ សម្តេច​តេ​ជោ​បានបញ្ជាក់​បែបនេះ​ទៅកាន់ លោក អ៊ី ជីន​ពីង រដ្ឋមន្ត្រី​ធន ធាន​ទឹក​នៃ​ប្រទេស​ចិន​ខណៈ​ជួប​សវនាការ​កាលពី​រាត្រី​ថ្ងៃទី ៤ ខែ មេសា នៅ​សណ្ឋាគារ​សុខា​ខេត្តសៀមរាប ។​

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹង​បន្ទាប់ពី​ជំនួប​នោះ​ថា ​លោក អ៊ី ជីន​ពីង ជម្រាប​សម្តេច​តេ​ជោ​ថា​តាមរយៈ​ប្រព័ន្ធធារាសាស្ត្រ​ឡាន​ឆាន​មេគង្គ​គឺមាន​គម្រោង ៥ ក្នុងនោះ​គម្រោង​២​កំពុងតែ​អនុវត្ត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​ការអនុវត្ត​នោះ​ទៀតសោត​បាន​កំពុងដំណើរការ​យ៉ាង​ល្អប្រសើរ​។​ក្នុងន័យនេះ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត លោ ក អ៊ី ជីន​ពីង បានស្នើ​សុំ ៣ ចំណុច​ទីមួយ​.​គឺ​សូម​ឲ្យ​មាន​ទំនាក់ទំនង​ការផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំ​រវាង​ក្រសួង​ទាំងពីរ​កាន់តែ​ញឹកញាប់​ឡើង​ដើម្បី​ស្វែងរក​នូវ​ចំណុចរួម​ដើម្បី​ធ្វើ​កិច្ចសហការ​។ ទី​២.​ស្នើសុំ​ឲ្យ​មានការ​ពង្រឹង​កិច្ចពិភាក្សា​គ្នា​ឲ្យ​បាន​ញឹកញាប់​ទៅលើ​ប្រព័ន្ធធារាសាស្ត្រ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​បាន​យល់​គ្នា​ទៅវិញទៅមក និង ជួយ​គ្នា​ទៅវិញទៅមក​និង​សហការគ្នា​បាន​និង​ទី​៣. សុំឱ្យ​មានការ​ជំរុញ​ការអនុវត្ត​យន្តការ​ឡាន​ឆាង​មេគង្គ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​និង​ភាពជាក់ស្ដែង​។​

​ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោបា​ថ្លែង​នូវ​អំណរគុណ​ចំពោះ ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​អំពី​លោក​ប្រធានាធិបតី​ចិន និង លោក​នាយក​រដ្ឋមន្ត្រី​ចិន ហើយ​ក៏បាន​សំដែង​អប អរសាទរ​ជូនពរ​ជូន​ចំពោះ​លោក អ៊ី ជីន​ពីង ផង​ដែរ​ដែល​ត្រូវបានតែងតាំង​កាន់​តួនាទី​ដែល​បានមក​ទស្សនកិច្ច និង ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​ទន្លេមេគង្គ​នៅពេលនេះ ។​

​សម្ដេច​មានប្រសាសន៍ថា​ក្នុង​រយៈ​១​ឆ្នាំនេះ​យើង​បាន​ពិភាក្សាគ្នា​អំពី​បញ្ហា​មេគង្គ បី ដង ទីមួយ​គឺ​ឡាង​ឆាន​មេគង្គ​នៅ​រាជធានី​ភ្នំពេញ ,​ទី​ពីរ​គឺ​មហា​អនុតំបន់​មេគង្គ​( GMS )​នៅ​ទីក្រុង​ហាណូយ និង ទី​៣.​គណៈកម្មការ​ទន្លេមេគង្គ​( MRC) នៅ​កម្ពុជា​ពេលនេះ ហើយ​ដែល​នេះ​គឺ​ឆ្លុះបញ្ចាំង​នូវ​ការ ចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ទៅលើ​បញ្ហា​ទន្លេមេគង្គ​។​

​សម្ដេច​បាន​ថ្លែងអំណរគុណ​លោក អ៊ី ជីន​ពីង ដែល​បានលើកឡើង​នូវ​អ្វីដែល​ជាការ​ឆ្លុះបញ្ចាំង ដោយ​ការ​យកចិត្តទុកដាក់ និង ឆ្លុះបញ្ចាំង​នូវ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ជា​យុទ្ធសាស្ត្រ​រវាង​ចិន​និង​កម្ពុជា​។

​ពាក់ព័ន្ធ​នឹង​អ្វីដែល​លោក​អ៊ី​ជីន​ពីង​បានលើកឡើង​សម្ដេច​បាន​មានប្រសាសន៍ថា​យើង​នឹង​បន្ត​រួមគ្នា​ស្វែងរក​នូវ​អ្វីដែល​ភាគី​ចិន​អាច​វិនិយោគ​ជាមួយ​កម្ពុជា​បាន​លើ​វិស័យ​អគ្គិសនី ។ ពាក់ព័ន្ធ​ប្រព័ន្ធធារាសាស្ត្រ​សម្ដេច​មាន​ប្រសាសន៍ថា​ចិន​កំពុងតែ​នាំមុខ​លើ​ប្រព័ន្ធ​ស្រោចស្រព​នៅ​កម្ពុជា​សព្វថ្ងៃ​ចិន​បាន​ផ្តល់ជំនួយ​លើ​គម្រោង​ចំនួន ១១ រួចមកហើយ ។ ពាក់ព័ន្ធ​នឹង​សំណើ​ដែល​លោក អ៊ី​ជីន​ពីង​បានលើកឡើង​សម្ដេច​សូម​គាំទ្រ​ទាំងស្រុង​និង​លើកទឹកចិត្ត​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ទស្សន​កិច្ច​រវាង​ក្រសួង​និង​ក្រសួង​ថ្នាក់ដឹកនាំ​ក្រសួង​ដើម្បី​បង្កើន​ទំនាក់ទំនង​ឲ្យ​បាន​កាន់តែខ្លាំង​ឡើង​ហើយនឹង​ធ្វើការ​ពិភាក្សាគ្នា​លើ​ចំណុច​ដែលជា​កត្តាចាំបាច់​ចែករំលែក​បទពិសោធន៍​គ្នា​ទៅវិញទៅមក​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ពា​ក់​ព័ន្ធ​នឹង​យន្តការ​ឡាន​ឆាង​មេគង្គ​សម្ដេច​បាន​គាំទ្រ​ផង​ដែរ​ថា​ធ្វើយ៉ាងណា​យើង​រួមគ្នា​ជំរុញ​យន្តការ នេះ មាន​ប្រសិទ្ធិភាព​ខ្ពស់​និង​មាន​ភាព​ប្រវត្តិ​និយម​៕​មន