នាយ​អាវុធហត្ថ​ខេត្តព្រះវិហារ​ប្រកាស​បរិច្ចាគ​ប្រាក់បៀវត្ស​៧០​ម៉ឺន​រៀល​រយៈពេល​៨​ខែ​

143
ចែករម្លែក

​ដោយៈ​ភ្នំ​ដែក​/​ព្រះវិហារ​៖​កាលពី​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០២០​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កង​សៅ​គុណ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​បានប្រកាស​បរិច្ចាគ​ប្រាក់បៀវត្ស​របស់ខ្លួន​ចំនួន​៧០​ម៉ឺន​រៀល​ក្នុង​មួយខែ​សម្រាប់​រយៈពេល​៨​ខែ​ចាប់ពី​ខែឧសភា​ដល់​ខែធ្នូ​ឆ្នាំ​២០២០​ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​។​

សូមជម្រាបថា​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានសម្រេច​បរិច្ចាគ​ប្រាក់បៀវត្ស​របស់​សម្តេច​ចំនួន​៧​ខែ​ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​។​ប្រាក់ខែ​របស់​សម្តេច​តេ​ជោ​ដែល​បរិច្ចាគ​នេះ គឺ​រាប់​ចាប់ពី​ខែមីនា រហូតដល់​ខែកញ្ញា ឆ្នាំ​២០២០៕S/​