នាយ​ឧ​ត្ត​ម​សេនី​យ៍ ខេង សុមេធ​ចូលរួម​បិទ​សន្និបាត​នគរបាល​ខេត្តព្រះវិហារ​

428
ចែករម្លែក

ដោយ:​គូលែន​/​ព្រះ​វិហារ ៖ នៅ​ល្ងាច​ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ នាយ​ឧ​ត្ត​ម​សេនី​យ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេបញ្ជាការ​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ តំណាងឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៨​និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​។​

នាយ​ឧ​ត្ត​ម​សេនី​យ៏ ខេង សុមេធ បាន​បញ្ជាក់ថា ធ្វើជា​នគរបាល​ត្រូវតែ​បម្រើ​រាស្ត្រ ពិសេស​ការបំរើ​សេវា​សា​ធារ​ណះ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ នៅក្នុង​មូលដ្ឋាន ជំរុញ​ការ​ល្បាត​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​ការផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព បើក​វេទិការ​សា​ធារ​ណះ ជូន​ប្រជាពលរដ្ឋ ដើម្បី​ទទួលបាន​នូវ​សំណូមពរ និង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ និង​ធ្វើការ​ដោះស្រាយ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា ជំរុញ​ចលនា​ប្រជា​ការពារ​ភូមិ-ឃុំ ក្នុង​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​គ្រប់​ប្រភេទ រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម បាន​កាន់តែ​ល្អប្រសើរ​។​

នាយ​ឧ​ត្ត​ម​សេនីយ៍​ក៏បាន​សង្កត់ធ្ងន់​ដោយ​ផ្តាំផ្ញើ​ទៅ​មន្ត្រីនគរបាល​ខេត្តព្រះវិហារ​ថា កុំ​យក​តួនាទី​ភារកិច្ច​ធ្វើជា​មុខរបរ ដោយ​ត្រូវយក​តួនាទី និង​ភារកិច្ច​ទៅ​បម្រើ​រាស្ត្រ និង​សង្គម ទើប​គេ​ចាត់ទុកថា​ជាម​ន្ត្រី​ដែល​បម្រើ​សង្គម​ពិតប្រាកដ​។​

ក្នុងនោះ​ក៏មាន​ការប្រកាស​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ​ដល់​នាយ នាយរង និង​ពល​នគរបាល​ផងដែរ​៕B/