នី​ម៉ា ឲ្យ​តំណាង​យកប្រាក់​១៩៩​លាន​ផោន​មក​បង់​ផ្តាច់ ដើម្បី​សម្រេច​កិច្ច​ព្រម ព្រៀង​ចូលរួម​ជាមួយ PSG

1160
ចែករម្លែក

នី​ម៉ា (Neymar) បាន​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​២២២​លាន​អឺរ៉ូ​ដល់​ក្លិប​បា​សេ​ឡូ​ណា ដើម្បី​ជំរុញ​ឲ្យ​សម្រេច​កិច្ចព្រមព្រៀង ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លិប Paris Saint-Germain ។​
​ ​
​តំណាង​របស់​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​ស្ថិតក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ដើម្បី​សម្រេច​កិច្ចចរចា​ជាមួយ​បា​សេ​ឡូ​ណា​។​​
​ ​
​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ បា​សេ​ឡូ​ណា​បាន​បញ្ជាក់ថា លក្ខខណ្ឌ​ទិញ​ផ្តាច់​ត្រូវបាន​ផ្តល់ប្រាក់​ពេញលេញ ហើយ​មានការ​ទាក់ទង UEFA ដោយ​សង្ឃឹមថា អាច​លុបចោល​កិច្ចព្រមព្រៀង​របស់ នី​ម៉ា​។​
​ ​
​សេចក្តីថ្លែងការណ៍​បាន​ឲ្យ​ដឹងថា “​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ តំណាង​ផ្នែក​ច្បាប់​របស់ នី​ម៉ា បាន​ដល់​ការិយាល័យ​របស់​ក្លឹប បា​សេ​ឡូ​ណា ហើយ​បង់ប្រាក់​២២២​លាន​អឺរ៉ូ​ជួស​ឲ្យ​កីឡាករ​រូបនេះ​”​។​
​ ​
​សេចក្តីថ្លែងការណ៍​នេះ​បន្តថា “​ក្លិប​នឹង​ប​ញ្ចូ​ន​ព័ត៌មាន​លម្អិត​នេះ​ទៅ UEFA ដូច្នេះ​ពួកគេ​អាច​កំណត់​ការទទួលខុសត្រូវ​តាម​វិន័យ ដែល​អាច​កើតមាន​ដោយសារ​ករណីនេះ​”​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​៤​ខែសីហា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា តំណាង​របស់ នី​ម៉ា និង​ក្លឹប PSG បាន​មកដល់​ការិយាល័យ​ក្របខណ្ឌ La Liga ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយមាន​គម្រោង​តម្កល់​ប្រាក់​ដើ ម្បី​ធ្វើ​ការទិញ​ផ្តាច់​ដំណើរការ ប៉ុន្តែ​ត្រូវបាន​បដិសេធ​។​
​ ​
​សេចក្តីថ្លែងការណ៍​ដដែល​បាន​បញ្ជាក់ថា “​យើង​អាច​បញ្ជាក់ថា ក្រុមអ្នកច្បាប់​របស់​កីឡាករ បាន​មកដល់​ក្របខណ្ឌ La Liga ដើម្បី​បង់ប្រាក់​ហើយ​ថា ត្រូវបាន​បដិសេធ​។ នេះ​គឺជា​ព័ត៌មាន​ដែល​យើង​អាច​ផ្តល់ជូន​រហូតមកទល់​ពេល នេះ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ នី​ម៉ា (Neymar)