នៅខេត្តបន្ទាយមានជ័យមន្ត្រីនិងរាស្ត្ររាប់រយនាក់ហើយបានបរិច្ចាគ បៀរវត្សរ៍ជូនគណៈកម្មការប្រយុទ្ធនឹងជម្ងឺកូវីត១៩

84
ចែករម្លែក

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ នៅខេត្តបន្ទាយមានជ័យមន្ត្រីថ្នាក់ដឹកនាំ មន្ត្រីនិងសប្បុរសជនជាង៣០០នាក់ហើយបានបរិច្ចាគបៀរវត្សរ៍និងថវិកាផ្ទាល់ខ្លួនដោយស្ម័គ្រចិត្ត ទឹកចិតកតសប្បុរសជនជូនគណៈកម្មការខេត្តប្រយុទ្ធនឹងជម្ងឺកូវីត១៩។

ការបរិច្ចាគនេះធ្វើឡើងបន្តបន្ទាប់ ក្រោយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីបានប្រកាសពីការកាត់បៀវត្សរ៍ឬប្រាក់ខែរបស់សម្តេចជូនទៅគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត១៩ ។

មន្ត្រីថ្នាក់ដឹកនាំ មន្ត្រី សប្បុរសជននានាក៏អនុវត្តតាមលំអានសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនេះ ដោយបានបរិច្ចាគនូវបៀរវត្សរ៍ឬប្រាក់ខែជូនគណៈកម្មាធិកាេជាតិប្រយុទ្ធនឹងជម្ងឺកូវីត១៩ គឺបានបរិច្ចាគទាំងស្រុង ពាក់កណ្តាលនិងមួយផ្នែកតាមជាក់ស្តែងចាប់ពី៣ខែដល់៩ខែក្នុងឆ្នាំ២០២០ នេះ ។

ក្នុងនោះ មានលោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ និងអនុប្រធាន ក្រុមការងារលោកដែលជាសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ខុទ្ទកាល័យ ទីប្រឹក្សា ជំនួយការ។

មានលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកប្រធានក្រុមប្រឹក្សា សមាជិក អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទិរ និងមន្ត្រី ។ ស្នងការ ស្នងការរង មេបញ្ជាការរង នាយនាយរង មន្ត្រី ។ អភិបាល អភិបាលរង មន្ត្រីស្រុកក្រុង មេឃុំចៅសង្កាត់ លោកគ្រូអ្នកគ្រូ សប្បុរសជន ព្រះសង្ឃ សាសនិកនៃសាសនានានា ។

ប្រភពខ្លះថា ចំនួនអ្នកបរិច្ចាគមានជាង៣០០នាក់ ។

ប៉ុន្តែលោកឈឿន ក្រែយ៉ុង នាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យនិងលោកកេតុ វណ្ណសុីន នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តប្រាប់កាសែតរស្មីកម្ពជាថ្ងៃទី៩ខែមេសាឆ្នាំ២០២០ ថា៖ លោកក្តាប់មិនទាន់បានទេ ព្រោះមន្ត្រីថ្នាក់ដឹកនាំ មន្ត្រី សប្បុរសជននានាបានបរិច្ចាគដោយផ្ទាល់ឬតាមរយៈទៅគណៈកម្មាធិការជាតិប្រយុទ្ធនឹងជម្ងឺកូវីត១៩ ហើយខេត្តប្រមូលបញ្ជូីត្រឡប់មិនទាន់បាន៕/B