នៅឆ្នាំ២០២០អនុវត្តគម្រោងកម្មវិធី​ឧបត្ថម្ភសាច់ប្រាក់ជូនដល់ស្ត្រីមាន​​ផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ​

179
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ Tabletsចំនួន១០៥គ្រឿង ត្រូវបានប្រគល់ជូនក្រុមប្រឹក្សាសង្កាត់ចំនួន១០៥ក្នុងរាជធានីភ្នំពេញសំរាប់អនុវត្តគម្រោងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងការកំណត់អត្តសញ្ញាណកម្មក្រីក្រតាមការស្នើសុំ ដែលបានធ្វើឡើងនៅសាលារាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៣០ធ្នូនេះ ។

លោកស្រីមុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីភ្នំពេញបានគូសបញ្ជាក់ថា៖ផ្អែកតាមក្របខណ្ឌគោលនយោបាយជាតិគាំពារង្គម ២០១៦.២០២៥របស់រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញឲ្យិអនុវត្ត នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំក្នុងគ្រូសារក្រីក្រក្នុងគោលបំណងអភិវឌ្ឍន៏ធនធានមនុស្សចាប់តាំងពីទារកចាប់កំណើតក្នុងផ្ទៃមាតារហូតដល់អាយុក្រោម២ឆ្នាំ ព្រមទាំងដើម្បីលើកកំពស់សុខុមាលភាពមាតា និងទារក ជួយដោះស្រាយបញ្ហាកង្វះអាហាររូបត្ថម្ភ និងដើម្បីជំរុញការលូតលាស់ទាំងផ្នែកកាយសម្បទា និងបញ្ញាស្មារតីឪ្យដល់ទារក កុមារ ជួយលើកកំពស់ជីវភាពស្ត្រីមានផ្ទៃពោះក្រីក្រនៅតាមមូលដ្ឋានទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោកស្រីកែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញដែលបានអញ្ជើញចូលរួមបានថ្លែងថា៖ការកសាងសមត្ថភាពមន្ត្រីអនុវត្តកម្មវិធីជាពិសេសមន្ត្រីរដ្ឋបាលសង្កាត់និងមូលដ្ឋានសុខាភិបាលសាធារណៈជាកិច្ចការបន្ទាន់ និងមិនអាចខ្វះបានក្នុងការកំណត់ភាពជោគជ័យនៃការអនុវត្តកម្មវិធី។ ដើម្បីសំរេចកិច្ចការនេះ រដ្ឋបាលរាជធានីភ្នំពេញសូមឲ្យិលោក លោកស្រី អាជ្ញាធរជំនាញពាក់ពន្ធ័ធ្វើយ៉ាងណាអនុវត្តកម្មវិធីឲ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមខ្លឹមសារដូចមានចែងក្នុងសៀវភៅប្រតិបត្តិគោលស្ដីពីការឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រី មានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំចាប់ពីដើមខែមករា ឆ្នាំ២០២០នេះតទៅ៕B/