នៅ​ខេត្តបន្ទាយមានជ័យ​ភ្លើង​ឆេះ​ផ្ទះ​និង​ទ្រព្យ​អស់​ជាច្រើន​

133
ចែករម្លែក

​ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​អ្នកសារព័ត៌មាន​ម្នាក់​នៃ​កាសែត​កម្ពុ​ជាថ្មី​និង​អង្គភាព​សារព័ត៌មាន​មួយចំនួនទៀត​និង​ភិ​យា​ជា​គ្រូបង្រៀន​នៅ​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​បាន​រងគ្រោះ​ដោយ​ទុស្សេ​ខ្សែភ្លើង​បង្ក​ឆេះ​ផ្ទះ​និង​ទ្រព្យ​អស់​ជាច្រើន​។​គឺ​ផ្ទះ​១​ខ្នង​ធ្វើ​ពី​ឈើ​លើ​ថ្ម​ក្រោម​ប្រក់ស​ង្ក័​សី​ទំហំ​៨​ម៉ែត្រ​គុណ​២០​ម៉ែត្រ​និង​ទ្រព្យសម្បត្តិ​ត្រូវ​ភ្លើង​ឆេះ​អស់​។​កាលពី​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០២០​នៅក្រោយ​ផ្សារ​អូរ​អំបិល​ក្នុងភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

​ផ្ទះ​ជនរងគ្រោះ​គឺ​លោក​អេ​ម​ពៅ​ជា​អ្នកយកព័ត៌មាន​កាសែត​កម្ពុ​ជាថ្មី​,​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៩​និង​សារព័ត៌មាន​មួយចំនួនទៀត​ប្រចាំខេត្ត​បន្ទាយមានជ័យ​,​បាត់ដំបង​និង​ភរិយា​គឺ​អ្នកគ្រូ​ឈុន​វណ្ណា​បង្រៀន​នៅ​វិទ្យាល័យ​អូរ​អំបិល និង​ជា​ម្ចាស់​សាលារៀន​ឯកជន​ភាសារ អ៊ី ឌី ស៊ី រស់នៅ​ភូមិ អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

​សមត្ថកិច្ច​បានឱ្យដឹង​ថា​៖​ហេតុ​ដំបូង​នោះ​គឺ​ភ្លើង​បាន​ឆាបឆេះ​ចេញពី​ជាន់​លើ​នៃ​ផ្ទះ​ហើយក៏​បង្កើតជា​អណ្តាតភ្លើង​ដ៏​សន្ធៅ​សន្ធៅ​ឡើង​មួយ​រំពេច​ព្រោះ​មាន​ខ្យល់​បក់បោក​នាពេល​ជិត​មាន​ភ្លៀង​ធ្លាក់​ដ៏​ធំ​មួយ​មេ​។​សាច់​ញាត់​អ្នកជិតខាង​និង​សមត្ថកិច្ច​បាន​ជួយសង្គ្រោះ​ជញ្ជូន​យកបាន​ទ្រព្យសម្បត្តិ​ខ្លះ​ពី​ភ្លើង​។​ការសង្គ្រោះ​បាន​ជួប​ការលំបាក​ដោយ​បណ្តាញទឹក​ស្អាត​បាន​ដាច់ ។​

​ប៉ុន្តែ​បន្ទាប់មក​ក៏មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​៥​គ្រឿង​របស់​នគរបាល​ខេត្តបន្ទាយមានជ័យ​រប​ស់​ក្រុង​សិរីសោភ័ណ​រួម​និង​កម្លាំង​នគរបាល​កងរាជអាវុធហត្ថ​យោធា​មន្ត្រី​អាជ្ញាធរ​បាន​ទៅដល់​។​បើតាម​តម្លៃ​ប៉ាន់ស្មាន​បាត់បង់​ពី​អគ្គិភ័យ​លើផ្ទះ​និង​និង​ទ្រព្យសម្បត្តិ​ក្នុង​ដែល​ត្រូវ​ភ្លើង​ឆេះ​អស់​គិត​ជា​ទឹកប្រាក់​យ៉ាងតិច​ក៏​ជាង​៥០.០០០​ដុល្លារ​ដែរ​។​គេហជន​និង​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​មូលហេតុ​ដែល​ឆេះ​នេះ​អាចមកពី​ទុស្សេ​ខ្សែភ្លើង​៕S/

​រូបថត​៖​អ្នកសារព័ត៌មាន​ម្នាក់​និង​ភរិយា​ជា​គ្រូបង្រៀន​នៅ​ខេត្តបន្ទាយមានជ័យ​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​និង​ទ្រព្យ​អស់​ជាច្រើន (​រូប​៖ ប​.​ជ័យ​)