នៅ​ភ្នំពេញ​មាន​ស្ថានីយបូមទឹក​១៤​កន្លែង​ប្រឡាយ​លូ​ជិត​៥​ម៉ឺន​គីឡូម៉ែត្រ​ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង​

104
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​រាជធានី​ភ្នំពេញ​កន្លងមក​តែង​ទទួល​ការរង​នូវ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​មិនតិចជាង​កន្លះ​ថ្ងៃ​ឬមួយ​ថ្ងៃ​នោះទេ​ទើប​ជំនន់​ទឹកភ្លៀង​ទាំងនោះ​បាន​ស្រក​ចុះទៅ​វិញ​អស់​។​

សម្រាប់​ពេលនេះ​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​ត្រឹមតែ​ធ្វើការ​ស្ថាបនា​ដាក់លូ​ថ្មី​ការស្ដារ​ប្រព័ន្ធ​លូ​តូចធំ​ប៉ុណ្ណោះ​ទេ​គឺ​នូវបាន​បង្កើតឱ្យមាន​ជា​ស្ថានីយ៍​បូមទឹក​ថ្មី​ជាច្រើន​កន្លែង​ផងដែរ​។​

តាម​ការបញ្ជាក់​ពី​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖​សម្រាប់​រាជធានី​ភ្នំពេញ​មកដល់ពេលនេះ​មាន​ស្ថានីយ៍​បូមទឹក​ចំនួន​១៤​កន្លែង​។​ក្នុងនោះ​រួមមាន​៖​ស្ថានីយ៍​បូមទឹក​បឹងត្របែក​,​ស្ថានីយ៍​បូមទឹក​បឹងទំពុន​,​ស្ថានីយ៍​បូមទឹក​លូ​ប្រាំ​,​ស្ថានីយ៍​បូមទឹក​បុរី​១០០​ខ្នង​,​ស្ថានីយ៍​បូមទឹក​ទូល​សំពៅ​,​ស្ថានីយ៍​បូមទឹក​កប់​ស្រូវ​,​ស្ថានីយ៍​បូមទឹក​ស្វាយប៉ាក​,​ស្ថានីយ៍​បូមទឹក​ព្រះ​ពន្លា​,​ស្ថានីយ៍​បូមទឹក​ទួលគោក​ទី​១,​ស្ថានីយ៍​បូមទឹក​ទួលគោក​ទី​២,​និង​ស្ថានីយ៍​៤​កន្លែង​ទៀត​នៅមុខ​រាជវាំង​និង​ព្រះ​គ​ន្ល​ង់​។​

មន្ត្រី​ជំនាញ​បានឱ្យដឹងថា​៖​នៅពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ម្ដងៗ​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជា​ឱ្យ​បើក​ស្ថានីយ៍​បូមទឹក​នៅ​ចំណុច​លិច​ខ្លាំង​ដំណើរការ​បូមទឹក​ចេញ​។​ភ្លៀង​ទូទាំង​រាជធានី​ភ្នំពេញ​ស្ថានីយ៍​ទាំងអស់​ត្រូវ​ប្រតិបត្តិកា​រ​បូមទឹក​ចេញ​ក្រៅ​ក្រុង​ភ្លាមៗ​ដើម្បី​រំដោះ​ការលិចលង់​។​បើ​តំបន់​ណា​អត់​ស្ថានីយ៍​បូមទឹក​ត្រូវ​បញ្ចេញ​រថ​បូមទឹក​ទាំងអស់​ទៅ​បូមទឹក​ចេញ​ភ្លាម​ដែរ​កាត់បន្ថយ​ការលិចលង់​ផ្លូវ​និង​លំនៅស្ថាន​ប្រជាពលរដ្ឋ​ភ្លាម​។​

មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បន្តថា​៖​ក្រោយពី​មានការ​ស្ថាបនា ការដាក់​បណ្ដាញ​ធំៗ ទំហំ ១​ម៉ែត្រ​; ១​ម៉ែត្រ​កន្លះ​,២​ម៉ែត្រ​,២​ម៉ែត្រ​កន្លះ​នៅតាម​បណ្ដោយ​ផ្លូវ​មួយចំនួន​ការស្ដារ​លូ​ប្រឡាយ​រាប់ម៉ឺន​គីឡូម៉ែត្រ​។​ការស្ថាបនា​ស្ថានីយ៍​បូមទឹក​ជាមួយនឹង​ការបន្ថែម​នូវ​ម៉ាស៊ីនបូមទឹក​នៅតាម​បណ្ដា​ស្ថានីយ៍​សំខាន់ៗ​មួយចំនួន​នោះ​គឺ​បានធ្វើឱ្យ​រាជធានី​ភ្នំពេញ​លែងមាន​ការលិចលង់​ដូច​បណ្តាល​ឆ្នាំមុន​ទៀត​។​

​សកម្មភាព​ទាំងនេះ​បានធ្វើ​ប្រជាពលរដ្ឋ​មានការ​សាទរ​និង​កោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដែល​បាន​ដោះស្រាយ​ការលិចលង់​នេះ​បានល្អ ៕S/​