នៅ​អាម៉េរិក​មួយ​ម៉ោង​ស្លាប់​២៣​នាក់ នាំ​ឲ្យ​អ្នកជំនាញការ​ចិន​ព្រមាន​ថា ពិភពលោក​នឹង​ជួប​គ្រោះមហន្តរាយ​ធំ បើសិនជា​អាម៉េរិក​…

617
ចែករម្លែក

​ប្រធាន​ទីប្រឹក្សា​វេជ្ជសាស្ត្រ​ចិន​ខាង​វីរុស​ណូវ៉ែល​កូរ៉ូណា បាន​ចោទ​ជា​សំណួរ​អំពី​លទ្ធភាព​របស់​អាម៉េរិក​នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លងកូវី​ដ​១៩ ដែល​បង្កឡើង​ដោយ​វីរុស​ណូវ៉ែល​កូរ៉ូណា ចំ​ពេល​ប្រទេស​​ទាំង​ពីរ​ចោទប្រកាន់​គ្នា​អំពី​ប្រភព​នៃ​ការផ្ទុះ​ជំងឺឆ្លង​សកល​នេះ​។​

​អ្នកឯកទេស​ជំងឺឆ្លង លោក​ហ្សុ​ង ណាន់​សាន បាន​និយាយថា លោក​មាន​ការព្រួយបារម្ភចំពោះ​អ្វី​ដែល​កំពុង​កើត​នៅ​អាម៉េរិក និង​ថា​បញ្ហា​របស់​អាម៉េរិក​នឹង​ជា​បញ្ហា​របស់​ពិភពលោក​។​លោក​បាន​ព្រមាន​​ថា គ្រោះមហន្តរាយ​ពិភពលោក​កំពុង​រង់ចាំ បើសិនជា​វីរុស​កំណាច​នេះ​នៅតែ​បន្ត​រាតត្បាត​ក្នុង​កម្រិត​បច្ចុប្បន្ន​។​លោក​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​អាម៉េរិក អនុវត្ត​វិធានការ​បិទ​ខ្ទប់​ឲ្យកាន់តែ​តឹងរ៉ឹង​​ឡើង​។​

​អ្នកឯកទេស​ជំងឺឆ្លង លោក​ហ្សុ​ង ណាន់​សាន បាន​និយាយថា​លោក​ព្រួយបារម្ភ​អំពី​អ្វី​កំពុង​កើត​នៅ​អាម៉េរិក ដោយសារ​វា​នឹង​ជា​បញ្ហា​របស់​ពិភពលោក​

​សូមបញ្ជាក់​ថា មនុស្ស​ជាង​១​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​បាន​ឆ្លង​ជំងឺ​កូវី​ដ​១៩ និង​ជាង​៥៣.០០០​នាក់​បាន​ស្លាប់​។​

​ចំនួន​មនុស្ស​ស្លាប់​ដោយ​វីរុស​ណូវ៉ែល​កូរ៉ូ​ណា​នៅ​សហរដ្ឋអាម៉េរិក គិត​ត្រឹម​ថ្ងៃ​សុក្រ​ទី​០៣​មេសា​ បាន​កើន​លើស​៧.០០០​នាក់ ដោយ​មនុស្ស​៩២៩​នាក់​បាន​ស្លាប់​នៅ​២៤​ម៉ោង​កន្លងមក​។​ចំណែក​អ្នក​ឆ្លង​ស្ថិត​​នៅ​លំដាប់​កំពូល​ក្នុង​លោក គឺ​២៧២.១៦៨​នាក់ ដោយ​កើន​២៩.៥៧០​នាក់​ចាប់​តាំងពី​ថ្ងៃ​០២​មេសា​មក​។​

​អត្រាស្លាប់​ដោយ​កូរ៉ូ​ណា​នៅ​អាម៉េរិក​កាលពី​ថ្ងៃ​សុក្រ​គឺ​២៣​នាក់​ក្នុង​រយៈពេល​១​ម៉ោង ។​

​តាមពិត​ចំនួន​ស្លាប់​ដោយកូវី​ដ​១៩​ចំនួន​៩២៩​នាក់​កាលពី​ថ្ងៃ​សុក្រ​នៅ​ទាប​ជាង​ចំនួន​ស្លាប់​កាលពី​ថ្ងៃ​ពុធ​នៅពេល​អាម៉េរិក​ក្លាយជា​ប្រទេស​ទី​១​ក្នុង​លោក​ដែល​មាន​អ្នកស្លាប់​ជាង​១.០០០​នាក់​ក្នុង​មួយ​​ថ្ងៃ​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

​តារាងបង្ហាញចំនួនស្លាប់និងឆ្លងប្រចាំថ្ងៃនៅអាម៉េរិក