នៅ​អាម៉េរិក ផ្អើល​ស៊ុត​ឡើងថ្លៃ​ខ្ពស់កប់ពពក​ពុំ​ធ្លាប់មាន​ដោយសារតែ​កូ​រ៉ូ​ណា​

235
ចែករម្លែក

​ដោយសារ​តម្រូវការ​ស៊ុត​នៅ​សហរដ្ឋ​អាម៉េរិក កើនឡើង​ខ្លាំង​បានធ្វើឱ្យ​ស៊ុត​ឡើងថ្លៃ​ខ្ពស់ កប់​ពពក​ពុំ​ធ្លាប់​មាននៅ​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ នៅពេល​អតិថិជន​សម្រុក​ទិញ​វា ស្តុក​ទុក​បរិភោគ​ដោយសារតែ​ផ្សារ​ទំនើប​ម៉ា​ត និង​ហាង​លក់​គ្រឿងទេស​មួយចំនួនធំ​បិទ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូ​រ៉ូ​ណា​ឬ កូ​វីដ​-១៩​។​

​យោងតាម Urner Barry ទីភ្នាក់ងារ​ធ្វើ​សេចក្ដីរាយការណ៍​ព័ត៌មាន​ទីផ្សារ​ដែល​ឃ្លាំមើល​តម្លៃ ស៊ុត​ជាប្រចាំ​ថ្ងៃ​បានឱ្យដឹងថា តម្លៃ​ស៊ុត​បោះ​ដុំ​បាន​ឡើងថ្លៃ​ដល់ ៣,០៩ ដុល្លារ​មួយ​ក្នុង​មួយ​ឡូ (១២ គ្រាប់​) កាលពី​ថ្ងៃទី​២៦ ខែមីនា ដែលជា​តម្លៃ​កើនឡើង ១ គុណ​នឹង ៣​ធៀប​ទៅ​កាល ពី​ដើមខែ​មីនា មុនពេល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​។
​ ​
ក្រុម​អ្នកជំនាញ​និយាយថា តម្លៃ​លក់រាយ​ក៏បាន​កើនឡើង​ដែរ ប៉ុន្តែ​ឡើង​មិន​ច្រើន​ដូច​តម្លៃបោះ​ដុំ​នោះទេ ព្រោះ​ពេលនេះ​ហាង​លក់​គ្រឿងទេស​មួយចំនួន​មិនទាន់​ហ៊ាន​ទិញ​ចូល​ស៊ុត ដែល​លក់​បោះ​ដុំ​ឡើងថ្លៃ​៕ ប្រែ​សម្រួលៈ​ខុម