នៅ គីម​មួយ មិនមែន​លំៗ​ទេ​រឿ​បញ្ចេញ​ភាព​សិច​ស៊ី​

197
ចែករម្លែក

​ភ្នំពេញៈ​ស្រអែម​ស្រស់​ជានា​រី​ខ្មែរ​ចំ ហើយ​ពេលខ្លះ​តុបតែង​ខ្លួន​បែប​ទាន់សម័យ​សិច​ស៊ី​ហ៊ឺហា ខ្លាំង​វិញ​នឹង​ក្លាយជា​នារី​អាម៉េរិកាំង​ស្បែក​ខ្មៅ​ជាមិនខាន​។​កញ្ញា នៅ គីម​មួយ ដែលជា​តារា​ម៉ូ​ឌែ​ល កំពុង​តែមាន​ប្រជាប្រិយ​ដោយសារ​សម្រស់​និង​សកម្មភាព​សិច​ស៊ី​។

​ពេល​នាង​ចេញមក​ម្តងៗ​រូបថត​របស់​តារា​ស្រី​នេះ គឺ​ប្លែក​ភ្នែក​។ នៅ គីម​មួយ​ថ្មីៗ​នេះ​បានបង្ហាញ នូវ​សម្រស់​របស់​នាង​ទៀតហើយ​ល្បី​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

​តារា​ម៉ូ​ឌែ​ល​ស្រី​ដែល​ហាងឆេង​ឧស្សាហ៍​ទទួល​ថត​ស្ប៉ត​ពាណិជ្ជកម្ម​រូបនេះ​បាន​បញ្ចេញ​សម្រស់ ដោយ​រូបថត​ថ្មីៗ​។​លើក​នេះ​នាង​ថតរូប​ដោយ​យក​សំឡី​ខ្នើយ​ព័ទ្ធជុំវិញ​បាំង​រូប​រាយ​កាយ​សិច​ស៊ី របស់​នាង​ដែល​ធ្វើឱ្យ​មហាជន​ចាប់អារម្មណ៍​ជាពិសេស​ប្រុសៗ​មើល​មួយ​ភ្លេ​ត​ចង់​ច្រឡំ​គិត​អ្វី ផ្តេសផ្តាស​។​នេះ​ជា​របៀប​បង្ហាញ​របស់​នា​ង​ដែល​តែងតែ​ទាក់​អារម្មណ៍​ជានិច្ច​។​

​សូម​រលឹក​ថា កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ នា​បុណ្យ​ណូអែល តារា​បង្ហាញ​ម៉ូត​ស្រី​ល្បី​មិន​ខ្លាច ការរិះគន់​កញ្ញា នៅ គីម​មួយ បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ក្នុង​ឈុត​ក្រហម​អបអរ​រដូវ​បុណ្យ អូ​ណែ​ល ឬ អបអរ​ថ្ងៃទី​២៥​ធ្នូ​ដោយ​បញ្ចេញ​ភាព​សិច​ស៊ី​ឡើង​ឃើញ​ហើយ​ស្ទើរ​ឈាម​ច្រមុះ​។ ក្នុង​រូបថត​ខ្លះ នាង​ថត​បញ្ចេញ​ដើមទ្រូង​របស់​ច្បាស់​តែម្តង​ក្នុង​ទឹកមុខ​ជឿជាក់​និង​ទាក់ទាញ ចិត្ត​អ្នកមើល​។​

​កន្លងមក​តារា​បង្ហាញ​ម៉ូត​សម្បុរ​ខ្មៅ​រូបនេះ​ធ្លាប់បាន​បញ្ជាក់ថា​សម្រាប់​ការងារ​ថត​របស់​នាង​ប្រសិន បើ​មានការ​រិះគន់​ពី​មហាជន ឬ អ្នកសិល្បៈ​គ្នាឯង​ដូច​លើក​មុន​នាង​ក៏​អត់​ខ្វល់​ដែរ​ព្រោះ​វា​ថតរូប បែប​សិល្បៈ​ហើយ​ពិភពលោក​គេ​ទទួលស្គាល់​គ្រប់គ្នា​។ នាង​ទទួល​ការបញ្ចេញមតិ​ណា​ដែល ជួយ​កែប្រែ ឬ គំនិតល្អៗ ជួយ​នាង​ក្នុងនាម​ជា​អ្នកសិល្បៈ​មួយរូប​ប៉ុន្តែ​មិនមែន​ការរិះគន់​បែប​ជាន់ ពន្លិច​នោះឡើយ​។ នាង​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​ថតរូប​នាង​ក៏ដូចជា​អ្នកគាំទ្រ​នាង កន្លងមក​តែងតែ​ផ្តល់​កម្លាំងចិត្ត​សម្រាប់​នាង​តាំងពីដើម​រហូតមក​៕ ដោយៈ បូ​រិ​ន