បក្សប្រឆាំង​ប្រកាស​មិន​ទទួលខុសត្រូវ​បុគ្គល​ណា​ដែល​ប្រើប្រាស់​សម្លេង និង​រូបភាព ដោយ​ឃុបឃិត​ជាមួយ​ទណ្ឌិត​

1089
ចែករម្លែក

(​ភ្នំពេញ​) ៖ នា​រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧​នេះ គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​ប្រកាស​មិន​ទទួល​​ខុសត្រូវ​ចំពោះ​សកម្មភាព​របស់​បុគ្គល​ណា ដែល​ប្រើប្រាស់​សម្លេង រូបភាព ឯកសារ​ជា​លាយលក្ខណ៍អក្សរ​ឬ​សកម្មភាព​របស់​ទណ្ឌិត​ជាប់​ទោស ដោយ​ផ្សារភ្ជាប់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​។ នោះ​មានន័យថា បុគ្គល​ណា​ដែល​ប្រើប្រាស់​សម្លេង និង​រូបភាព​ដោយ​ឃុបឃិត​​ជាមួយ​ទណ្ឌិត​ជាប់ទោស គណបក្ស​មិន​ទទួលខុសត្រូវ​។​
​ ​
​សេចក្តីថ្លែងការណ៍​នេះ បានបញ្ជាក់​ជា​ចំហ​រថា ការយល់ព្រម​ដោយ​ចំហរ ឬ​ដោយ​តុណ្ហីភាព ឬ​ឃុបឃិត​ជាមួយ​ទណ្ឌិត ជាប់ទោស ពីបទ​ឧក្រិដ្ឋ ឬ​ម​ជ្ឍឹ​ម ឲ្យ​ធ្វើ​សកម្មភាព​ណាមួយ ដែល​ផ្សារភ្ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ គឺ​គណបក្ស​មិន​ទទួលខុសត្រូវ​។​
​ ​
​គួររំលឹកថា កាលពីពេល​ថ្មីៗ​នេះ លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បង្ហោះ​នូវ​ខ្លឹមសារ​ថា​“​ច្បាប់​ស្តីពី​វិ​សោធ​​ន​កម្ម​ច្បាប់ ស្តីពី​គណបក្សនយោបាយ ហាម​តែ​គណបក្សនយោបាយ​ទេ តែ​មិន​ហាម​ចំពោះ​បុគ្គល​ឡើយ​។ ដូច្នេះ​ក្នុងនាម​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​នៅតែមាន​សិទ្ធិ​និយាយ ឬ​យក​រូបភាព​មក​ផុស​ក្នុង​គណនី​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន ចំពោះ​មនុស្ស​ដែល​ខ្ញុំ​គោរព​ស្រលាញ់​ហើយ​​ត្រូវ​ក្រុមអ្នកមានអំណាច​ចាត់ជា​អ្នកទោស​”៕​ដោយៈ​វិបុល​/sn