បង់​ក្លា​ដែ​ស​ដាក់ពង្រាយ​កងសន្តិសុខ​ជិត​៦០០.០០០​នាក់​នៅមុន​ពេល​បោះឆ្នោត​

643
ចែករម្លែក

​ប្រទេស​បង់​ក្លា​ដែ​សបាន​បង្កើន​សន្តិសុខ​នៅ​ថ្ងៃ​សៅរ៍​ទី​២៩​ធ្នូ​ដើម្បី​ទប់ស្កាត់​អំពើហិង្សា​ក្នុងអំឡុងពេល​នៃ​ការបោះឆ្នោត​សកល​ដែល​គេ​រំពឹងថា​នឹង​ឃើញ នាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ឈ្នះ​ការបោះឆ្នោត​អាណត្តិ​ទី​៤​នេះ​។​

​ក្រុម​អាជ្ញាធ​បានដាក់​ពង្រាយ​ប៉ូលិស កងទ័ព​និង​កងកម្លាំង​សន្តិសុខ សរុប​ជិត​៦០០.០០០​នាក់​មុនពេល​បោះឆ្នោត​នៅ​ថ្ងៃអាទិត្យ បន្ទាប់ពី​យុទ្ធនា​ការឃោសនា​បាន​​ប្រែក្លាយជា​អំពើហិង្សា​។​

​មនុស្ស​១៣​នាក់​ត្រូវបាន​សម្លាប់​និង​រាប់ពាន់នាក់​បាន​រងរ​បួស​ក្នុងការ​ប៉ះទង្គិច​ហិង្សា​រវាង​គណបក្ស​Awami ដែល​កំពុង​កាន់អំណាច​របស់លោក​ស្រី​Sheikh Hasina ​និង​ក្រុម​សកម្មជន​របស់​គណបក្ស​ជាតិ​និ​យ​មុ​បង់​ក្លា​ដែ​ស​(BNP)​ដែលជា​គណបក្សប្រឆាំង​៕​ដោយ:សុខា/SN

ក្រុម​អាជ្ញាធ​បង់​ក្លា​ដែ​សបាន​ដាក់ពង្រាយ ប៉ូលិស កងទ័ព និង កងសន្តិសុខ សរុប​ជិត​៦០០.០០០​នាក់ នៅ​មុនពេល​បោះឆ្នោត​នៅ​ថ្ងៃអាទិត្យ​