បង្កើត​ក្រុមការងារ​ដើម្បី​ទទួល​ពលរដ្ឋ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​មាន​ទីលំនៅ​ខេត្តស្វាយរៀង​

153
ចែករម្លែក

​វ៉ៃ​កូ​/​ស្វាយរៀង​៖​លោក​ម៉ែន​វិបុល​អភិបាលខេត្ត​ស្វាយរៀង​និង​ជា​ប្រធាន​គណៈកម្មការ​ប្រ​យ​ទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩​ខេត្តស្វាយរៀង​នៅ​ថ្ងៃទី​២៨​ខែមីនា​ឆ្នាំ​២០២០​នេះ​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​ស្ដីពី​ការបង្កើត​ក្រុមការងារ​ដើម្បី​ទទួលខុសត្រូវ​សម្របសម្រួល​ក្នុងការ​ដឹកនាំ​ក្រុមការងារ​ទទួល​ប្រជាពលរដ្ឋ មាន​ទីលំនៅ​នៅ​ខេត្តស្វាយរៀង ដែល​វិល​ត្រលប់​មកពី​ប្រទេស​ថៃ ។​

​ពិធី​នេះ​ដោយ​អនុវត្តតាម​ស្មារតី​លិខិត​លេខ​១០០៧​សជណ​ចុះ​ថ្ងៃទី​២៧​ខែមីនា​ឆ្នាំ​២០២០​របស់​ក្រសួងមហាផ្ទៃ​។​លោក​អភិបាលខេត្ត​បាន​ផ្តាំផ្ញើ​ដល់​ក្រុមការងារ​ដែល​ទទួលខុស​ត្រូវ​និង​ដឹកជញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង​មកពី​ប្រទេស​ថៃ​នូវ​ចំណុច​មួយចំនួន​៖​ត្រូវ​ចូលរួម​សហការ​ជាមួយ​រដ្ឋបាលខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ​។​ត្រូវ​ចាត់ចែង​មធ្យោបាយ​សមស្រប​ដើម្បី​ដឹកជញ្ជូន​ពួកគាត់​មកកាន់​លំនៅដ្ឋាន រួមទាំង​ការឧបត្ថម្ភ នូវ​ម្ហូបអាហារ ទឹក សម្ភារ និង​ថ្នាំពេទ្យ​ជាដើម​។​

​ត្រូវ​យកចិត្តទុកដាក់​គិតគូរ​ពី​សុវត្ថិភាព​សុខភាព​និង​ទ្រព្យសម្បត្តិ​របស់​ពួកគាត់ ព្រមទាំង​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​នៅពេល​ធ្វើដំណើរ​ត្រឡប់មកវិញ​។​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ចុះ​តាម​ខ្នង​ផ្ទះ​ដែល​ប្រជាពលរដ្ឋ​ទើប​មកពី​ប្រទេស​ថៃ​ដោយ​ណែនាំ​ពួកគាត់​ឱ្យ​ដាក់ខ្លួន​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ​។​ស្របតាម​នីតិវិធី​កំណត់​របស់​ក្រសួងសុខាភិបាល​និង​បង្កើន​សកម្មភាព​ផ្សព្វផ្សាយ​អំពី​វិធី​បង្ការ​និង​ទប់ស្កាត់​ការឆ្លង​វីរុស​កូ​វីដ​១៩​នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន ។​

​សូមបញ្ជាក់​ផងដែរ​ថាៈ​ប្រជាពលរដ្ឋ នៅ​ខេត្តស្វាយរៀង ទើប​មកពី​ចំណាកស្រុក​ជិត មួយ ពាន់​នាក់ ត្រូវ បាន ដាក់​ឱ្យនៅ​ដាច់ដោយឡែក ដើម្បី តាមដាន សុខភាព​ពាក់ព័ន្ធ​និង​ជំងឺ​កូ​វីដ​១៩៕S/​